ភ្នំពេញ ៖ ដូចប្រិយមិត្តបានជ្រាបហើយថា តារាសម្តែងប្រុសល្បីឈ្មោះនៅប្រទេសថៃលោក Weir Sukollawat បានធ្វើដំណើរមកដល់ប្រទេសខ្មែរយើងហើយ ដើម្បីបំពេញការងាររបស់ខ្លួន ដែលត្រូវធ្វើឡើងនាល្ងាចនេះ។

ក្នុងនោះក៏មាន អ្នកគាំទ្រជាច្រើន រមែងចង់ដឹងពីវិធីសាស្រ្ត ដែលធ្វើឲ្យតារាប្រុស លំដាប់ជួរមុខរូបនេះ មានរូបរាងសង្ហា ជាទីចាប់អារម្មណ៍សម្រាប់មិត្តនារីទាំងក្នុង និងក្រៅប្រទេសបែបនេះ។

ក្នុងជំនួបជាមួយអ្នកកាសែតជាច្រើន ក្នុងនោះក៏មានក្រុមការងារ ខ្មែរឡូត សង្សារ Bella  ពោលគឺលោក Weir Sukollawat  ក៏បានទម្លាយអាថ៌កំបាំងនេះ ដោយលោកបាននិយាយប្រាប់ដោយផ្ទាល់ថា៖ «កត្តា ដែលធ្វើឲ្យលោកមាន រូបរាងសង្ហាបែបនេះ មានមិនច្រើននោះទេ  ត្រឹមតែ៣ចំណុចប៉ុណ្ណោះ ទី១គឺហាត់ប្រាណជាប្រចាំ ទី២លោក តែបរិភាគអាហារសុខភាព និងចុងក្រោយគឺលោក តែងតែប្រើប្រាស់សេវាកម្ម នៅហាងកែសម្ផស្ស Amedនេះតែម្ដង»។ 

គួរបញ្ជាក់ដែរថា បច្ចុប្បន្នតារាសម្តែង Weir Sukollawat និងកញ្ញា Bella Ranee បានក្លាយទៅជាគូស្នេហ៍តារាមួយគូ ដែលមានអ្នកគាំទ្រជាច្រើននាក់ កំពុងតែតាមដានមើលយ៉ាងខ្លាំងទៅលើទំនាក់ទំនង ដ៏ផ្អែមល្ហែមរបស់ពួកគេ៕

តារាសម្តែង Weir Sukollawat និងកញ្ញា Bella Ranee
តារាសម្តែង Weir Sukollawat
តារាសម្តែង Weir Sukollawat
តារាសម្តែង Weir Sukollawat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]