ភ្នំពេញ៖ តារាវ័យក្មេងរូបសង្ហា សុវត្ថិ មុនីនាគ ដែលគ្រប់គ្នា ស្គាល់យ៉ាងច្បាស់ថាជា កូនប្រុសទី២ របស់លោក ព្រាប សុវត្ថិ  បានធ្វើឲ្យមានការភ្ញាក់ផ្អើល ជាខ្លាំង ខណៈលើកនេះ លោក ត្រូវច្រៀងបទថ្មី តែម្នាក់ឯង ។

ដោយមុននេះផេកផ្លូវការរបស់ ផលិតកម្ម រស្មីហង្សមាស បានបង្ហោះបទថ្មីរបស់កូនប្រុសទី២លោក ព្រាប សុវត្ថិ ពោលគឺ សុវត្ថិ មុនីនាគ លើបណ្ដាញសង្គម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ បទថ្មីដែលមានចំណងជើងថា « នឹករឿងខ្លះ» នេះ ពិតជា មានអត្ថន័យ ពិរោះចាក់ដោតបេះដូង យុវវ័យយើងតែម្ដង ជាពិសេសចំពោះទឹកដមសម្លេង របស់ សុវត្ថិ មុនីនាគ ពិតជាពិរោះមិនចាញ់ ពេលដែលច្រៀងរួមគ្នា ជាមួយ បងប្អូនពួកគេនោះទេ។

យ៉ាងណាមិញ នេះជារឿងដ៏គួរឲ្យសរសើរខ្លាំងណាស់ ដែលតារាវ័យក្មេងរូបនេះ ចូលសិល្បៈមិនទាន់បានប៉ុន្មានផង ក៏មានទទួលបាន ការមើលថែយ៉ាងកក់ក្ដៅ ពីទ្រនំដែលខ្លួនជ្រក បែបនេះទៅហើយ៕

ចង់ជ្រាបច្បាស់ តោះស្ដាប់បទថ្មីនេះទាំងអស់គ្នា៖ 

សុវត្ថិ មុនីនាគ ចេញបទថ្មី
កូនប្រុសទី២ របស់លោក ព្រាប សុវត្ថិ សុវត្ថិ មុនីនាគ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ