នេះគឺជារឿងដ៏ចម្លែកមួយ ដោយសារតែដៃឆ្វេងរបស់បុរសម្នាក់ បានរីកធំខុសប្លែកពីធម្មតា។

បុរសដែលមានដៃរីកធំខុសប្លែកពីធម្មតានេះ មានឈ្មោះថា Liu Hua អាយុ ២៤ឆ្នាំ កើតនៅក្នុងខេត្ត Jiangsu ប្រទេសចិន ដែលត្រូវបានគេឲ្យរហ័ស្សនាមថា បុរសដៃធំជាងគេក្នុងពិភពលោក។ គាត់បានកើតមកជាមួយនឹងម្រាមមេដៃ ម្រាមចង្អុលដៃ និងម្រាមដៃកណ្តាលដ៏ធំខុសប្លែកពីមនុស្សធម្មតា បណ្តាលឲ្យគាត់មានការពិបាក ក្នុងការរស់នៅប្រចាំថ្ងៃ ដោយសារតែ ម្រាមមេដៃរបស់គាត់មានប្រវែង ២៦សង់ទីម៉ែត្រ ម្រាមចង្អុលដៃមានប្រវែង ៣០សង់ទីម៉ែត្រ និងម្រាមដៃកណ្តាលមានប្រវែង ១៥សង់ទីម៉ែត្រ ខណៈពេលដែលដៃឆ្វេងរបស់គាត់ មានទម្ងន់រហូតទៅដល់ ១០គីឡូក្រាមឯណោះ។ គាត់បានធ្វើការវះកាត់នៅមន្ទីរពេទ្យក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដោយប្រើរយៈពេល ៧ម៉ោងឯណោះ។

យ៉ាងណាម៉ិញក្នុងការវះកាត់នេះ គឺទទួលបានជោគជ័យ ដោយអាចកាត់បន្ថយទម្ងន់ដៃរបស់គាត់ ៥.១គីឡូក្រាម និងបានកាត់បន្ថយទំហំដៃរបស់គាត់ផងដែរ។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]