ភ្នំពេញ៖ តារាចម្រៀង២ដួង ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា និងលោក ហ្សូណូ កំពុងតែសាងប្រជាប្រិយភាពរបស់ខ្លួន មួយកម្រិតទៀត ពេលដែលអ្នកទាំង២ បានបង្ហាញវត្តមាន ក្នុងរឿង «សិសិររដូវក្នុងបេះដូង» ដែលជារឿងភាគខ្មែរ ដែលកំពុងពេញនិយមផងដែរ។ ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកទាំង២ ក៏កំពុងតែថតរឿងជាមួយគ្នា មានចំណងជើងថា «រាជនីភូមិគ្រឹះ» ដែលសម្តែងជាតួឯកថែមទៀតផង។

ដោយឡែក កាលពីថ្មីៗនេះ តារាចម្រៀងដ៏ពេញនិយម២ដួងនេះ បានបង្កភាពភ្ញាក់ផ្អើល ដល់អ្នកគាំទ្រខ្លាំងមែនទែន ដោយអ្នកទាំង២ បានយកបទចម្រៀងល្បីរបស់ខ្លួន មកផ្លាស់ប្តូរគ្នាច្រៀង នៅលើឆាក ផងដែរ។

យ៉ាងណាមិញ ការសម្តែងរបស់អ្នកទាំង២ ពិតជាធ្វើឲ្យអ្នកគាំទ្រប្លែកអារម្មណ៍ មែនទែន ព្រោះថានេះក៏ជាលើកទីមួយ ដែលឃើញអ្នកទាំង២ យកបទល្បីរបស់ខ្លួន មកផ្លាស់ប្តូរគ្នាច្រៀងបែបនេះ នៅលើឆាកតន្ត្រីដែរ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖ 

អ្នកនាង​ សុគន្ធ និសា
លោក ហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា