(ភ្នំពេញ)៖ តារាចម្រៀង និងជាម្ចាស់ហាងកាត់សក់មួយកន្លែង ស្ថិតនៅជិតស្ថានីយ៍ទូរទស្សន៍បាយ័ន លោក ជុំ លីណូ បើសង្កេតមើលពីអាជីពសិល្បៈ របស់លោកបច្ចុប្បន្ន គឺមានភាពមមាញឹកច្រើនគួរសម តាមរយៈការចេញច្រៀងនៅតាមបណ្តា កម្មវិធីប្រគុំតន្រ្តីនៅតាមខេត្តមួយចំនួន និងការឡើងឆាកប៉ុស្តិ៍ទូរទស្សន៍ ជាដើម។

ជាមួយគ្នានៃទីផ្សារសិល្បៈ ចាប់ផ្តើមមានសន្ទុះឡើងវិញនេះដែរ តារាចម្រៀងប្រុសក្រមិចក្រើម លោក ជុំ លីណូ ថ្មីៗនេះ លោកក៏មានបទចម្រៀងផ្ទាល់ខ្លួនជាច្រើន បានបញ្ចេញផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយក្នុងនោះ ក៏មានជាបទ Original song ផងដែរ។ ម្យ៉ាងទៀតការគាំទ្រនិងប្រជាប្រិយភាពរបស់លោក ជុំ លីណូ ពេលនេះ ក៏កាន់តែមានភាពលេចធ្លោជាងមុន ទៀតផង

ខណៈដែលទីផ្សារចម្រៀង របស់អតីតតារាចម្រៀងផលិតកម្ម សាន់ដេ លោក ជុំ លីណូ មានការកម្រើកឡើងវិញ ថ្មីៗនេះក៏ស្រាប់តែ លោកបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ក្រោយពេលសង្កេតឃើញថា សង្គមបច្ចុប្បន្នបញ្ហា នៃការប្រើប្រាស់គ្រឿងញៀន ពីសំណាក់យុវវ័យកាន់តែបង្កឲ្យមាន ភាពអណាធិតេយ្យដល់សង្គម។ ម្យ៉ាងទៀតការប្រៀប្រាស់គ្រឿងញៀននេះ ក៏ជាបញ្ហាចោលខ្លាំង ដែលត្រូវធ្លាក់មកលើយុវវ័យ ទៀតផង។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងលោក ជុំ លីណូ មុននេះបានសរសេរចោទជាសំណួរថា «ខ្ញុំឆ្ងល់អ្នកប្រើថ្នាំញៀនថា តើថ្នាំនឹងមានរស់ជាតិយ៉ាងម៉េច? ហើយឆ្ងាញ់ដូចបាយសម្លអត់? ហើយនឹកឃើញយ៉ាងម៉េចបានប្រើវា ជក់វា? តើវាមានប្រយោជន៍អីខ្លះ? តើវាជួយដល់ក្រុមគ្រសារបងប្អូន សង្គមជាតិបានអីខ្លះ ? ជួយឆ្លើយផងបាទ ? សុំអង្វរ?»។

ជាការពិតណាស់ ការប្រើប្រាស់គ្រឿងញៀន មិនត្រឹមតែបំផ្លាញនូវអនាគតខ្លួនឯង និងក្រុមគ្រួសារប៉ុណ្ណោះទេ គឺវាក៏បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សង្គមជាតិទៀតផង។ មិនតែប៉ុណ្ណោះការប្រើប្រាស់ សារធាតុញៀនក៏ធ្វើឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរចំពោះផ្លូវចិត្ត របស់អ្នកប្រើប្រាស់ដូចជា វង្វេងវង្វាន់ស្មារតី ការចង់ចាំថយចុះ ភ្លេចភ្លាំងច្រើន មានអារម្មណ៍រវើរវាយ អណ្ដែតអណ្ដូង សប្បាយឆេវឆាវ ឬស្ងាត់ស្ងៀម ជាដើម៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]