(ភ្នំពេញ)៖ តារាចម្រៀងប្រុស ប្រចាំផលិតកម្ម ថោន លោក សុគន្ធ ថេរ៉ាយុ បច្ចុប្បន្ននេះ គេសម្គាល់ឃើញថា លោកហាក់ដូចជា មមាញឹកនឹងការងារសិល្បៈជាខ្លាំង រកពេលឈប់សម្រាកគ្មាន រហូតដល់ធ្លាក់ខ្លួនឈឺ មិនអាចបំពេញកិច្ចការងារបានជាបន្ត។ យ៉ាងណាមិញ នាព្រឹកមិញនេះ ដោយសារមិនអាចងើប ទៅបំពេញភារកិច្ចរបស់ខ្លួនបាន ទើបលោក ត្រូវលុបចោលកម្មវិធីទាំងអស់នៅថ្ងៃនេះ ហើយក៏មិនដឹងថា ពេលណាទើបលោក អាចងើបរួចនោះដែរ។

តាមរយៈរូបភាពមួយសន្លឹកនោះ លោក សុគន្ធ ថេរ៉ាយុ ហាក់មានសភាពធ្ងន់ធ្ងរគួរសម ដោយដេកបន្តោករសេរ៉ូម នៅលើគ្រែអ្នកជំងឺ អ្នកគាំទ្ររបស់លោកមើលហើយ ពិតជាមានអារម្មណ៍អាណិតអាសូរ ដល់រូបលោកជាខ្លាំង។

លោក សុគន្ធ ថេរ៉ាយុ បានប្រាប់ឲ្យដឹងថា «សុំទោសម្ចាស់កម្មវិធីទាំងអស់ផង ខ្ញុំអត់ចង់ cancle កម្មវិធីទេ តែខ្ញុំពិតជាទៅលែងរួចមែន»។ ជាការកត់សម្គាល់ មហាជន ក៏បានជូនពរឲ្យលោក សុគន្ធ ថេរ៉ាយុ មានសុខភាពល្អ ដូចដើមឡើងវិញ ផងដែរ។

គួរបញ្ជាក់ថា លោក សុគន្ធ ថេរ៉ាយុ គឺជាតារាចម្រៀងប្រុសមួយដួង ត្រូវបានគេដឹងថា កំពុងទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រ ខណៈបទចម្រៀងរបស់លោក តែងតែបញ្ចេញជាញឹកញាប់ ព្រមទាំងប្រកួតប្រជែងលើទីផ្សារចម្រៀងរហូតមក៕

សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ