ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាធ្លាប់បានស្គាល់ច្បាស់រួចមកហើយពីលោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន ដែលបានតុបតែងខ្លួនជាមនុស្សស្រី និងប្រឡូកនៅក្នុងការងារវិស័យសិល្បៈអស់ពីកម្លាំងកាយចិត្តមួយទំហឹងតែម្តង ជាមួយនឹងសមត្ថភាពសិល្បៈពហុជំនាញរបស់ខ្លួន។

បច្ចុប្បន្ននេះ កញ្ញា រ៉ូលីន គឺជាតារាកំប្លែង តារាសម្តែង និងជាតារាចម្រៀងផងដែរ ដែលបានតែងខ្លួនជាមនុស្សស្រី ភេទទី៣ អស់រយៈពេល ៥ ឆ្នាំមកហើយ។ ហើយកញ្ញា រ៉ូលីន តែងតែបានព្យាយាមរិះរកនូវអ្វីៗដែលថ្មីៗជានិច្ច ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រខ្លួនទាំងអស់នៅទូទាំងប្រទេស។

ពិសេសនោះក្រៅពីប្រកបអាជីពខាងលើនេះហើយ កញ្ញា រ៉ូលីន ក៏ជាតារាភេទទី៣​ម្នាក់ ដែលមានការទទួលស្គាល់ និងសម្បូរប្រជាប្រិយភាពម្នាក់ពីប្រិយមិត្តជាច្រើនរូបទៀតផងដែរ នៅក្នុងការបំពេញតួនាទីធ្វើជា ពិធីការិនីមួយរូបដ៏ឆ្នើមនៅតាមកម្មវិធីកម្សាន្តក្នុងប៉ុស្តិ៍ទូរទស្សន៍ តាមពិធីជប់លៀង និងពិធីរៀបអាពាហ៍ពិពាហ៍ធំៗផ្សេងទៀតជាដើម។

ជាក់ស្តែងកញ្ញា រ៉ូលីន តែងបង្ហាញមុខនៅតាមកម្មវិធីធំៗ និងល្បីៗមួយចំនួនធំជាមួយនឹងពិធីករ ពិធីការិនីប្រុសស្រីល្បីល្បាញដទៃទៀតជាញឹកញាប់។

មិនធម្មតាទេ ថ្វីត្បិតតែជាតារាភេទទី៣មែន តែរ៉ូលីនមានទីផ្សារការងារជាច្រើន មិនចាញ់ពិធីការិនីល្បីឈ្មោះនៅក្នុងស្រុកដូចជាអ្នកនាង គង់ សុជាតិ ចាន់ កែវនិមល សុខ សោម៉ាវត្តី និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន ប៉ុន្មាននោះទេ និងអាចចាត់ទុកថាជាតារាភេទទី៣ ដែលប្រកបអាជីពពិធីការិនី មានប្រជាប្រិយភាពខ្លាំងជាងគេម្នាក់ផងដែរ៕

ទស្សនារូបភាពកញ្ញា រ៉ូលីន ដូចខាងក្រោមនេះដោយមេត្រី៖ 

ពីធីការិនី រ៉ូលីន ចូលរួមក្នុងកម្មវិធីផ្សេងៗ
ពីធីការិនី រ៉ូលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន