ភ្នំពេញ៖ ពិធីបុណ្យ១០០០ថ្ងៃ អ្នកនាងសាន ស្រីឡៃ បានចប់សព្វគ្រប់ កាលពីម្សិលមិញនេះ ក៏ប៉ុន្តែ នៅក្នុងកម្មវិធីបុណ្យ ហាក់ដូចជាមិនសូវមានការចូលរួមពី សំណាក់តារារួមអាជីពជាមួយនាងនោះទេ។

តែទោះជាយ៉ាងណា ពិធីបុណ្យរបស់នាងបានបញ្ចប់ទៅយ៉ាងរលូន ក្រោមការរៀបចំពីបងប្អូនរបស់នាង ទោះបីជា មិនសូវមានអ្នកចូលរួមក៏ដោយ មិនត្រឹមតែប៉ុណ្ណោះ បងប្អូនរបស់នាងពិតជារីករាយក្នុងចិត្តដែលបានរៀបចំពិធីឲ្យបងស្រីជាទីស្រលាញ់ ដែលបានស្លាប់ទៅនោះ ក្នុងការជូនបុណ្យកុសលឲ្យនាង។

យ៉ាងណាមិញនៅក្នុងការបញ្ចប់នៃពិធីបុណ្យ ក៏ឃើញមានតារា៣ដួងក៏បានទៅចូលរួមដែលនៅក្នុងកិច្ចបង្ហើយនៃពិធីបុណ្យ គឺមាន កញ្ញា រ៉ូបី គីម ពិធីការិនីរូបស្រស់  Jimmy និងកញ្ញាដួង លីនដា ដែលជាតួជំនួសអ្នកនាងសាន ស្រីឡៃ នៅក្នុងរឿង «រាជនីភូមិគ្រឹះ» ។

ជាការពិតណាស់ ទង្វើទាំងនេះ ពិតជាគួរឲ្យសរសើរមែនទែន ដែលតារាស្រីទាំងនោះ មិនបានចោលអ្នកសិល្បៈដូចគ្នា យ៉ាងដូច្នោះ៕  

អ្នកនាង​សាន ស្រីឡៃ កាលនៅរស់
នៅក្នុងពិធីបុណ្យ១០០ថ្ងៃ​អ្នកនាង​សាន ស្រីឡៃ

នៅក្នុងពិធីបុណ្យ​១០០ថ្ងៃ​អ្នកនាង​សាន ស្រីឡៃ
នៅក្នុងពិធីបុណ្យ១០០ថ្ងៃ​អ្នកនាង​សាន ស្រីឡៃ
នៅក្នុងពិធីបុណ្យ​១០០ថ្ងៃ​អ្នកនាង​សាន ស្រីឡៃ
នៅក្នុងពិធីបុណ្យ១០០ថ្ងៃ​អ្នកនាង​សាន ស្រីឡៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ដួង លីនដា