" Maze Runner: The Death Cure " គឺជាភាគចុងក្រោយនៃខ្សែភាពយន្ត “The Maze Runner”។ ទស្សនិកជនប្រាកដជាធ្លាប់បានទស្សនា រឿង “The Maze Runner” និង ”Maze Runner: The Scorch Trails” ដែលជារឿងប្រភេទវាយដំ និងមានគ្រប់សកម្មភាព។ កាលពីវគ្គមុនៗនិយាយអំពីការចាប់ផ្តើមដំបូងនៃការចាប់ឃុំខ្លួន Thomas និងក្មេងៗដ៏ទៃទៀតដាក់នៅក្នុងព្រៃ ដែលគ្មានអ្នកណាស្គាល់ក្រោមការគ្រប់គ្រងរបស់ អង្គការមួយដែលមានឈ្មោះថា “W.C.K.D” ពួកគេចាប់ក្មេងៗទាំងនោះរួមទាំង Thomas ដើម្បីធ្វើការពិសោធន៍រកថ្នាំព្យាបាលជំងឺអាសន្នរោគមួយប្រភេទ។

រឿង “Maze Runner: The Death Cure“ កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត

ក្រុមពួកក្មេងៗដែលដឹកនាំដោយ Thomas និងមិត្តភ័ក្ភរបស់គេ Gladers បានព្យាយាមរកគ្រប់មធ្យោបាយ ដើម្បីរកផ្លូវចេញពីព្រៃដ៏ធំនោះ ទីបំផុតក៏បាននាំពួកគេដល់កន្លែងមួយដែលមានឈ្មោះថា “Scorch” កន្លែងដែលមានឩបសគ្គច្រើនជាងវគ្គមុនទៅទៀត។ 

ទីបំផុតក្រុមរបស់ពួកគេក៏បានរកឃើញទីកន្លែងរបស់អង្គការ “W.C.K.D” ហើយក៏បានដឹងអំពីផែនការរបស់អង្គនោះដែលមានទៅលើពួកគេ។ តែទោះជាយ៉ាងណាចុងក្រោយ Minho ដែលជាមិត្តភ័ក្ភជិតដិតរបស់ Thomas ក៏បានត្រូវចាប់ខ្លួនដោយអង្គការ “W.C.K.D”។ ចង់ដឹងថាវគ្គចុងក្រោយនេះ Thomas និងមិត្តភ័ក្ភដទៃទៀតរបស់គេអាចជួយសង្រ្គោះ Minho ពីកន្តាប់ដៃរបស់អង្គការ“W.C.K.D”ដែលរឺទេ? 

កុំភ្លេចចូលរួមទស្សនារឿង “Maze Runner: The Death Cure” ទាំងអស់គ្នាដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ2D/3D/4DX/Atmos។

តោះមកទស្សនា Trailer ទាំងអស់គ្នា៖ 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា:
www.facebook.com/JaiKon.Cambodia,
www.youtube.com/JaiKonCambodia
ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

ឈុតឆាកខ្លះៗក្នុងរឿង “Maze Runner: The Death Cure“ កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត
ឈុតឆាកខ្លះៗក្នុងរឿង “Maze Runner: The Death Cure“ កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត
ឈុតឆាកខ្លះៗក្នុងរឿង “Maze Runner: The Death Cure“ កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត
ឈុតឆាកខ្លះៗក្នុងរឿង “Maze Runner: The Death Cure“ កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]