ខេត្តបន្ទាយមានជ័យ ៖    បុរសជនជាតិថៃម្នាក់ និងស្រ្តីខ្មែរ ២នាក់ ដែលជាមុខសញ្ញា ជួញដូរគ្រឿងញៀន ត្រូវបានកម្លាំង អ ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួននិង ដកហូតបានកញ្ឆាក្រៀម ៤កញ្ចប់បារី  និងម៉ាទឹកកក១ថង់ កាលពីរសៀលម៉ោង៣ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ នៅចំនុចកាស៊ីណូត្រូពីកាណា ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ហម ម៉ុត មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែតបានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកានេះថា ជនសង្ស័យប្រុសស្រីទាំង៣នាក់រួមមាន១/ឈ្មោះ ចាន់ រតនា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅម្តុំផ្សារយួន ក្នុងភូមិក្បាលស្ពាន ២/ឈ្មោះ ស៊ុមឆាយ ជិតកែវ ភេទប្រុស អាយុ៤២ឆ្នាំជនជាតិថៃ រស់នៅខេត្តឆាក់ឆើងសៅ ប្រទេសថៃ បច្ចប្បន្នរស់នៅបន្ទប់ជួលក្រោយ កាស៊ីណូហ្គ្រេនដាយមិន ក្នុងភូមិប៉ោយប៉ែត ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក១ថង់តូច។

លោក ហម ម៉ុត បានបន្តថា ក្រោមការដាក់បទ បញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជា្កការរង អ ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ ហ ខេត្ត បន្ទាយមានជ័យ ឲ្យចុះបង្ក្រាប់រាល់បទល្មើសខុសច្បាប់ក្នុងភូមិសាស្រ្តក្រុង ពិសេសបទល្មើសជួញដូរគ្រឿងញៀន និងក្រោយសួរ នាំជនសង្ស័យទាំង២នាក់ នៅវេលាម៉ោង៤ល្ងាចថ្ងៃដដែល ក៏ឈានដល់ការ ចាប់ខ្លួនបក្ខពួកម្នាក់ បន្ថែមទៀតមានឈ្មោះ ព្រំ នី ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិប៉ោយប៉ែត ដែលមាន ការចូល រួមពីលោក ឡុង ជាប ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក៏ធ្វើការ ចុះឆែកឆេរលំនៅដ្ឋាន ហើយសមត្ថកិច្ច ក៏រកឃើញកញ្ឆាមូរ ជាបារីចំនួន៤កញ្ចប់ និងថង់ច្រកគ្រឿងញៀន មួយចំនួនធំ។

ក្រោយសួរនាំជន សង្ស័យទាំង០៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅទីបញ្ជាការ អ ហ ខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់កាតតាមនិតិវិធីច្បាប់ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]