បារាំង៖  ប្រជាជនបារាំងជាង ១ ០០០ នាក់ត្រូវបានជម្លៀសចេញពីផ្ទះនៅក្នុងទីក្រុងប៉ារីស និងប្រជាជនជាច្រើនរយនាក់ក្នុងចំណោម ១ ៥០០ នាក់ទាំងទីក្រុង និងជាយក្រុង ត្រូវរងគ្រោះដោយសារទឹកជន់លិចផ្ទះសម្បែង ក្រោយពីកម្ពស់ទឹកទន្លេ Seine បន្តឡើងខ្ពស់រហូតដល់ ៥ ម៉ែត្រ និងកន្លែងខ្លះទៀតអាចកើនឡើងរហូតដល់ ៦ ម៉ែត្រ ដែលជាហេតុធ្វើឲ្យទឹកជំនន់នៅតែបន្តវាយលុកក្នុងទីក្រុង និងទីជាយក្រុងដូចជា Villeneuve-le-Roi ជាដើម។

រូបភាពនៃទឹកជំនន់

យោងតាមការចុះផ្សាយរបស់សារព័ត៌មានមីរ័រ របស់ចក្រភពអង់គ្លេស បានរៀបរាប់ឲ្យដឹងថា ដោយហេតុទីក្រុងទាំងមូល និងផ្លូវមួយចំនួនត្រូវបានគ្របដណ្តប់ដោយទឹកជំនន់ មានសត្វកណ្តុរជាច្រើនបានចេញពីលូទឹកស្អុយ។ ហើយអាជ្ញាធរបារាំងបានសម្រេចចិត្តប្រកាសអាសន្ន ដោយធ្វើការបិទនូវតំបន់ទាក់ទាញភ្ញៀវទេសចរល្បីៗមួយចំនួនដូចជា Eiffel Tower, Notre Dame Cathedral, The Louvre, Bateaux Mouches ផងដែរ។

រូបភាពនៃទឹកជំនន់

លោក Michel Delpuech ដែលជាមេបញ្ជាការប៉ូលិស បានមានប្រសាសន៍ថា៖ ទឹកនឹងស្រកចុះយ៉ាងយឺត។

រូបភាពនៃទឹកជំនន់

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ដោយតាមការព្យាករណ៍ គេរំពឹងថា នឹងមានភ្លៀងធ្លាក់ច្រើន ដែលជាហេតុធ្វើឲ្យកម្ពស់ទឹកនឹងបន្តឡើងដល់កម្រិតកំពូលនៅក្នុងថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ ទោះបីជាកម្ពស់ទឹកនៅពេលនេះនៅតែបន្តកើនឡើងស្រដៀងគ្នាជាមួយកម្ពស់ទឹកកាលពីឆ្នាំ ២០១៦ តែគេគិតថា កម្ពស់ទឹកនេះមិនអាចឡើងដល់ ៨.៦៥ ម៉ែត្រ បើធៀបទៅក្នុង ឆ្នាំ ១៩១០ ឡើយ។

រូបភាពនៃទឹកជំនន់

យោងតាមការចុះផ្សាយរបស់សារព័ត៌មានមេតេអូរបស់បារាំង បានឲ្យដឹងថា រូបភាពដែលថតចេញពីកាមេរ៉ាដ្រូនបានបង្ហាញថា ទំហំនៃទឹកជំនន់គឺមានវិសាលភាពធំ រហូតដល់គេចាត់ទុកថា នេះគឺជាបទពិសោធន៍លើកទីបីហើយសម្រាប់ប្រទេសបារាំងដែលបានជួបប្រទះទឹកភ្លៀងដ៏ច្រើនបំផុតនៅក្នុងកំណត់ត្រា ដោយគិតចាប់ពីឆ្នាំ ១៩៩០ មក៕ 

រូបភាពនៃទឹកជំនន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]