ភ្នំពេញ៖ អតីតពិធីករដ៏មានប្រជាប្រិយភាព វីជេ រតនា ប៉ុន្មានឆ្នាំក្រោយមកនេះ ឃើញថាតារារូបនេះ បានបាត់មុខពីសិល្បៈ ទៅសាងគ្រួសារជាមួយនឹងភរិយាយ៉ាងមានសុភមង្គល តែទោះបីជាលោក បាត់មុខពីសិល្បៈក្តី ក៏ប្រជាប្រិយភាពនៅតែមិនថយដែរ។

ក្រោយពីបាត់មុខពីសិល្បៈ ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ តារាកូនមួយមានសម្រស់ស្រស់សង្ហារូបនេះ និងភរិយា ក៏មានមុខរបរផ្ទាល់ខ្លួន ដែលជារបរលក់តាមបណ្តាញសង្គម។

យ៉ាងណាមិញ មិនថាលោកមមាញឹកនៅក្នុងការងារខ្លាំងយ៉ាងណានោះទេ តែលោកនៅតែផ្តល់សុភមង្គលឲ្យគ្រួសារជានិច្ច។ ជាក់ស្តែងនៅក្នុងបណ្តាញសង្គមរបស់តារារូបនេះដែរ នាពេលថ្មីៗនេះ បានបង្ហោះ រូបភាពជាមួយសារ ធ្វើឲ្យមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ ពីទង្វើរបស់ខ្លួន និងគ្រួសារ។

នៅក្នុងនោះដែរ លោកក៏បាននាំយករបស់របរជាច្រើន ទៅជូនអ្នកដែលក្រខ្សត់ មិនត្រឹមតែប៉ុណ្ណោះ ភរិយារបស់លោកបានបញ្ចេញសារមួយថា៖«មនុស្សយើងត្រូវប្រើពេលវេលាអោយមានតម្លៃ រកលុយខ្លះ ដើរលេងខ្លះ សំរាកខ្លះ ធ្វើបុណ្យធ្វើទានខ្លះ ចំណាយពេលផ្ទាល់ខ្លួនខ្លះ ចំណាយពេលសំរាប់គ្រួសារខ្លះ ។ល។អរគុណដល់មិត្តភក្តិ សំណប់ចិត្ត សំរាប់ការជួយឧបត្ថម Mariny Hang ជូនមៈជូនផលផង។ ចែជូនលោកយាយលោកតានៅវត្ត គាត់សប្បាយចិត្តណាស់ម្សិលមិញ របស់មិនសំខាន់ច្រើនតិច ថោករឺថ្លៃទេ សំខាន់លើទឹកចិត្ត»

វីជេ រតនា និងគ្រួសារ
សកម្មភាព វីជេរតនា ទៅចែកអំណោយកាលពីម្សិលមិញ
សកម្មភាព វីជេរតនា ទៅចែកអំណោយកាលពីម្សិលមិញ
សកម្មភាព វីជេរតនា ទៅចែកអំណោយកាលពីម្សិលមិញ
សកម្មភាព វីជេរតនា ទៅចែកអំណោយកាលពីម្សិលមិញ
សកម្មភាព វីជេរតនា ទៅចែកអំណោយកាលពីម្សិលមិញ
សកម្មភាព វីជេរតនា ទៅចែកអំណោយកាលពីម្សិលមិញ
សកម្មភាព វីជេរតនា ទៅចែកអំណោយកាលពីម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា