ភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ កូនស្រីរបស់តារាកំប្លែងដ៏ល្បី អ្នកនាង អ៊ីត បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកនិយមលេងបណ្តាញសង្គម ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញកូនស្រីរបស់នាង ដែលមានវ័យក្មេងសោះ តែឡើងឆាកច្រៀងបទ ចម្រៀងស្រែកៗ បានយ៉ាងពិរោះគួរឲ្យសរសើរ។

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះដែរ កូនស្រីរបស់តារាកំប្លែងរូបនេះ បានបង្ហាញខ្លួនលើឆាកតន្រ្តីម្តងទៀត ជាមួយបទចម្រៀងស្រែកដដែល ហើយជាពិសេសនោះ នាងថែមទាំងច្រៀង បទចម្រៀង ជាភាសាអង់គ្លេសដែលមានចំណងជើងថា «The Power of Love» ថែមទៀតផង ។

ដោយឡែក ការបង្ហាញខ្លួនជាថ្មីលើឆាកតន្ត្រី ជាមួយបទអង់គ្លេសនេះ កូនស្រីរបស់អ្នកនាង អ៊ីត បែរជាត្រូវមហាជន រិះគន់យ៉ាងចាស់ដៃ ថានាងច្រៀងបទអង់គ្លេសមួយបទនេះខុសតុងច្រើន ហើយថែមទាំងបន្លំពាក្យអង់គ្លេស ស្ទើរតែទាំងស្រុងទៅហើយ។

ក្នុងនោះដែរ ទន្ទឹមនឹងពាក្យរិះគន់ ក៏មានមហាជនមួយចំនួន បានសរសើរលើកទឹកចិត្តនាងថា នាងពិតជាធ្វើបានល្អ ជាមួយបទចម្រៀងមួយបទនេះ ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

កូននាងអ៊ីត ពេលសម្តែងលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត