ភ្នំពេញ៖ ដូចប្រិយមិត្ត បានជ្រាបហើយថា កន្លងមកនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានបញ្ចប់ភាពនៅលីវ ដោយបានសម្រេចចិត្ត រៀបការជាមួយ ស្វាមីសង្ហាម្នាក់ ដែលបានពួកគេបានស្វែងយល់ចិត្តថ្លើម គ្នា អស់ពេលជាច្រើនឆ្នាំ។

ជាក់ស្ដែង មួយរយៈនេះគេសង្កេតឃើញថា ម្ចាស់បទ«អារម្មណ៍ពេលបែក» រូបនេះ កាន់តែមាន ភាពមមាញឹកជាមួយនឹងការងារខ្លាំងឡើង ស្ទើរតែដកឃ្លាមិនរួច ឯចំណែកប្រជាប្រិយភាពរបស់នាងវិញ ក៏ទទួលបានការគាំទ្រ មិនអន់ជាងពេលមិនទាន់រៀបការប៉ុន្មានដែរ។

ប៉ុន្តែអ្វីដេលធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ មានការ ភ្ញាក់ផ្អើលនោះ បើទោះបី តារាស្រីរូបស្រស់នេះ មានស្វាមីហើយក្ដី ក៏អ្នកនាង នៅតែហ៊ានបង្ហាញភាពផ្អែមល្ហែម  ជាមួយលោក ឆន សុវណ្ណរាជ ដែលគេស្គាល់យ៉ាងច្បាស់ថា ជាដៃគូចាស់។

ក្នុងការសម្ដែងលើឆាកតន្រ្តី ដែលមានក្រសែភ្នែកមហាជន មើលមក សុគន្ធ និសា បែរជាមិនខ្លាចក្នុងការ បញ្ចូលមនោសញ្ចេតនា តាមការច្រៀង អមនឹងការលេងទឹកមុខ យ៉ាងរស់រវើក លាយជាមួយនឹងកាយវិការ  យ៉ាងស្និទ្ធស្នាល ជាមួយ ឆន សុវណ្ណរាជ ធ្វើឲ្យអ្នកគាំទ្រ ទស្សនាហើយស្រែកពេញឆាកតែម្ដង៕

ចង់ជ្រាបច្បាស់ទស្សនា វីដេអូទាំងអស់គ្នា៖ 

សុគន្ធ និសា សម្ដែងភាពផ្អែមល្ហែម ជាមួយឆន សុវណ្ណរាជ នៅមុខមហាជនជាច្រើន
សុគន្ធ និសា សម្ដែងភាពផ្អែមល្ហែម ជាមួយឆន សុវណ្ណរាជ នៅមុខមហាជនជាច្រើន
សុគន្ធ និសា សម្ដែងភាពផ្អែមល្ហែម ជាមួយឆន សុវណ្ណរាជ នៅមុខមហាជនជាច្រើន
សុគន្ធ និសា សម្ដែងភាពផ្អែមល្ហែម ជាមួយឆន សុវណ្ណរាជ នៅមុខមហាជនជាច្រើន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា