រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ហើយ​បាន​វាក់​ជាមួយ​រថយន្ត​១​គ្រឿង​ដែល​កំពុង​បើកបរ​ចេ​ញពី​ផ្លូវលំ​។ ខណៈនោះ​អ្នកបើកបរ​ម៉ូតូ​បាន​គេច​ចេញពី​រថយន្ត​ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​។ មិនតែប៉ុណ្ណោះ​បាន​ខ្ទាត​ផ្លោង​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ប៉ះ​ជាមួយ​ម៉ូត​ម៉ាក​ហុងដា​ឌ្រី​ម សេ​១១០ មួយ​គ្រឿង​ទៀត​ដែល​កំពុង​ជិះ​បញ្ច្រាសទិស​គ្នា​បណ្ដាល​ឲ្យ​ដួល​មាន​គ្រោះថ្នាក់​ដែរ​។ 

ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ហើយ​បាន​វាក់​ជាមួយ​រថយន្ត​១​គ្រឿង​ដែល​កំពុង​បើកបរ​ចេ​ញពី​ផ្លូវលំ​

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាច​ណ៍រ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៨​នេះ នៅ​លើ​មហាវិថី​សហព័ន្ធ​រុ​ស្សី ត្រង់​ចំណុច​ខាងលិច អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ គឺជា​ស្ត្រី​ម្នាក់ និង​អ្នក​ដែល​រង​របួស​មធ្យម​ចំនួន​៣​នាក់​នោះ​គឺជា​យុវជន ហើយ​ពួក​គេ​ជិះ​ម៉ូតូ​២​គ្រឿង​ផ្សេង​ពី​គ្នា​។ ដោយនៅ​ក្នុង​នោះ​ស្ត្រី​ម្នាក់ និង​យុវជន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GR-8695​ឌុ​ប​គ្នា​។

ចំណែក​យុវជន​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១១០ ស៊េរី​២០១២ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BI-6949​

ចំណែក​យុវជន​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១១០ ស៊េរី​២០១២ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BI-6949​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ជិះ​គ្នា​៣​នាក់ បាន​បើកបរ​ធ្វើ​ដំណើរ បោះពួយ​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន វាក់​ជាមួយ​រថយន្ត​មួយ​គ្រឿង ដែល​កំពុង​បើក​ចេញពី​ផ្លូវលំ ពេល​នោះ​យុវជន​ដែល​ជា​អ្នកបើកបរ​ម៉ូតូ បាន​ខំ​កាច់ចង្កូត​គេច​ចេញពី​រថយន្ត​ទាំង​ប្រថុចញ៉ុច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​តែ​ម្ដង​។ 

យុវជន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GR-8695​ឌុ​ប​គ្នា​

ប្រភព​ខាងលើ​បាន​អះអាង​បន្ថែម​ទៀត​ថា ខណៈនោះ​បាន បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​៣​នាក់​នោះ​រង​របួស​ទាំ​អស់​គ្នា ដោយ​ស្ត្រី​ម្នាក់​បោក​ក្បាល​ផ្ទប់​ថ្នល់​បែក ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង​។ ចំណែក​យុវជន​២​នាក់​រង​របួស​មធ្យម ហើយ​ម៉ូតូ​បាន​ខ្ទាត​ផ្លោង​ទៅ​ធ្លាក់ នៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ប៉ះ​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១១០ ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់​ហើយ​យុវជន​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ទៀត​នោះ​រង​របួស​មធ្យម​ដែរ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​បាន​ទទួល​រង​នូវ​ការ​ខូចខាត​យ៉ាងដំណំ​ដូច​គ្នា​ផង​ដែរ​។ 

ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ហើយ​បាន​វាក់​ជាមួយ​រថយន្ត​១​គ្រឿង​ដែល​កំពុង​បើកបរ​ចេ​ញពី​ផ្លូវលំ​

សូម​បញ្ជាក់​ផង​ដែរ​ថា ស្ត្រី​ម្នាក់​នោះ​បាន​រង​របួស​ធ្ងន់ធ្ងរ​ណាស់​ដែល​គ្រូពេទ្យ​ប្រាប់​ថា សង្ឃឹម​តិច​ណាស់ និង ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។ ចំណែក​យុវជន​២​នាក់​ដែល​ជិះ​ម៉ូត​ជាមួយ​នាង​បាន និយាយ​ថា ពួក​គេ​មិន​ដែល​ស្គាល់ឈ្មោះ​នាង​នោះ​ទេ គឺ​គ្រាន់តែ​បាន​ស្គាល់​តាម​រយៈ​ទូរស័ព្ទ​តែ​ប៉ុណ្ណោះ ។ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​ពួក​ខ្លួន​បាន​ទូរស័ព្ទ​ណាត់ជួប​នាង បន្ទាប់​មក​បាន​ឌុ​ប​នាង​ចេញពី​ម្តុំ មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ស្ថិត​នៅ​ក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី ដើរ​លេង​ជា មួយ​គ្នា​ហើយ​ក៏​ជួប​រឿង​បែប​នេះ​តែ​ម្ដង​។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ បាន​ដឹក​ស្ត្រី​រង​គ្រោះ​ដែល​របួសធ្ងន់​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​៕

ចំណែក​យុវជន​២​នាក់​ដែល​ជិះ​ម៉ូត​ជាមួយ​នាង​បាន និយាយ​ថា ពួក​គេ​មិន​ដែល​ស្គាល់ឈ្មោះ​នាង​នោះ​ទេ គឺ​គ្រាន់តែ​បាន​ស្គាល់​តាម​រយៈ​ទូរស័ព្ទ​តែ​ប៉ុណ្ណោះ
ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ គឺជា​ស្ត្រី​ម្នាក់ និង​អ្នក​ដែល​រង​របួស​មធ្យម​ចំនួន​៣​នាក់​នោះ​គឺជា​យុវជន ហើយ​ពួក​គេ​ជិះ​ម៉ូតូ​២​គ្រឿង​ផ្សេង​ពី​គ្នា​
ចំណែក​យុវជន​២​នាក់​ដែល​ជិះ​ម៉ូត​ជាមួយ​នាង​បាន និយាយ​ថា ពួក​គេ​មិន​ដែល​ស្គាល់ឈ្មោះ​នាង​នោះ​ទេ គឺ​គ្រាន់តែ​បាន​ស្គាល់​តាម​រយៈ​ទូរស័ព្ទ​តែ​ប៉ុណ្ណោះ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]