ឥណ្ឌូនេស៊ី៖ លោក Roni Gunawan គឺជាជាងមេកានិចជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលមានវ័យ ៧១ ឆ្នាំ។ លោកបានកែច្នៃរថយន្តចម្លែកមួយគ្រឿងដោយបង្កើតឡើងឲ្យមានមុខពីរ ចង្កូតចំនួនពីរ ម៉ាស៊ីនចំនួនពីរ និងឈ្នាន់បញ្ជាចំនួនពីរផងដែរ។

រូបភាពឡាន

យោងតាមការចុះផ្សព្វផ្សាយរបស់ប្រភពព័ត៌មានឌឹស្តាអនឡាញ បានរៀបរាប់ឲ្យដឹងថា លោក Roni Gunawan បានចំណាយពេលអស់ចំនួន ៣ ខែកន្លះ ក្នុងការកាត់មុខរថយន្តតូយូតា Limos មកតភ្លាប់គ្នា ដើម្បីកែច្នៃឲ្យចេញជារថយន្តមួយគ្រឿងនេះ។

រូបភាពឡាន

វត្ថុបំណងដែលលោកបានកែច្នៃរថយន្តមួយគ្រឿងនេះឡើង គឺលោកចង់ជួយដល់អ្នករួមការងាររបស់លោកនៅក្នុងទីក្រុង Bandung និង West Java ពោលគឺធ្វើឲ្យការចតរថយន្តមានភាពងាយស្រួល។ យោងតាមការរៀបរាប់របស់លោក Roni Gunawan ទៅកាន់សារព័ត៌មាន AFP។

រូបភាពឡាន

តាមប្រភពដដែលបានបន្តឲ្យដឹងបន្ថែមទៀតថា ទោះបីជារថយន្តដែលលោក Roni Gunawan បានកែច្នៃមានរូបរាងប្លែកគួរជាទីទាក់ភ្នែក តែរថយន្តមួយនេះត្រូវបានហាមឃាត់មិនឲ្យចរាចរណ៍នៅលើដងផ្លូវឡើយ ព្រោះរថយន្តរបស់លោកធ្លាប់មានគ្រោះថ្នាក់ដោយសារល្បឿន ហើយលោកក៏មិនមានការអនុញ្ញាតគ្រប់គ្រាន់សម្រាប់កែច្នៃរថយន្តនេះផងដែរ។ នោះបើយោងតាមសម្តីរបស់មន្ត្រីអាជ្ញាធរក្នុងតំបន់។

រូបភាពឡាន

ទោះជាមានបញ្ហាបែបនេះក្តី លោក Roni Gunawan នៅតែសន្យាថា លោកនឹងធ្វើឲ្យរថយន្តរបស់លោកដំណើរការស្របតាមស្តង់ដារនៅថ្ងៃណាមួយ។

ហើយលោកក៏បានរៀបរាប់ប្រាប់សារព័ត៌មាន AFP ថា៖

ខ្ញុំនឹងបង្កើតរថយន្តនេះតែមួយប៉ុណ្ណោះ។ វាថ្មីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយមានមុខពីរ ម៉ាស៊ីនពីរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]