ភ្នំពេញ៖ រឿងក្តីរវាងតារាសម្តែងស្រីដ៏ល្បីឈ្មោះ កញ្ញា នី មុនីនាថ និងអតីតគូដណ្តឹង ហាក់ដូចជាមិនទៅមុខសោះ ដោយឃើញតារាស្រីរូបនេះ ដូចជាមិនខ្វល់ ជាមួយនឹងរឿងទាំងនេះបន្តិចសោះឡើយ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ ក៏មានការសង្ស័យមួយ ព្រោះតែឃើញ តារាសម្តែងស្រីមួយដួង ដែលមានរូបសម្រស់ស្រស់ស្អាតកញ្ញា ចាន់ ស្រីរ័ត្ន កំពុងមានភាពស្និទ្ធស្នាលជាមួយនឹងអតីតគូដណ្តឹងរបស់អ្នកនាង នី មុនីនាថ។

ដោយឃើញរូបភាពប៉ុន្មានសន្លឹក បានបង្ហោះនៅក្នុងបណ្តាញសង្គម ជាមួយនឹងភាពស្និទ្ធស្នាលរបស់ពួកគេ ទើបធ្វើឲ្យមហាជនសង្ស័យយ៉ាងដូច្នោះ មិនត្រឹមតែប៉ុណ្ណោះមហាជនជាច្រើន ពិតជាចង់ដឹងថារឿងនេះជារឿងពិត ឫក៏យ៉ាងណា។

ដូច្នោះ មានតែការបកស្រាយពីបុគ្គលទាំងពីររូបនោះទេ ទើបលេងមានការសង្ស័យ តទៅទៀត ព្រោះថាពួកគេអាចជាមិត្តរួមការងារជាមួយគ្នាក៏ថាបាន៕ 

តារាសម្តែងស្រីមានសម្រស់ស្រស់ស្អាតកញ្ញា ចាន់ ស្រីរ័ត្ន
តារាសម្តែងស្រីមានសម្រស់ស្រស់ស្អាតកញ្ញា ចាន់ ស្រីរ័ត្ន
រូបភាពដែលមហាជនគិតថា ពួកគេមានទំនាក់ទំនងជាមួយគ្នា
រូបភាពដែលមហាជនគិតថា ពួកគេមានទំនាក់ទំនងជាមួយគ្នា
រូបភាពដែលមហាជនគិតថា ពួកគេមានទំនាក់ទំនងជាមួយគ្នា
កញ្ញា នី មុនីនាថ និងអតីតគូដណ្តឹង
កញ្ញា នី មុនីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ ស្រីរ័ត្ន