ភ្នំពេញ៖ ពិធីការិនី និងតារាសម្តែង វីជេ អាណូ បានបាត់មុខពីសិល្បៈអស់រយៈពេលជាយូរ ពេលនេះលេចមុខជាថ្មី បច្ចុប្បន្នតារារូបនេះ កំពុងស្តារប្រជាប្រិយភាព នៅក្នុងសិល្បៈ ម្តងទៀត ជាមួយនឹងការសម្តែងចម្រៀង និងរឿងជាច្រើន។

មកទល់នឹងពេលនេះ តារារូបនេះ មានភាពមមាញឹកខ្លាំងមិនធម្មតា ក្រោយវិលចូលសិល្បៈវិញ មិនត្រឹមតែនៅក្នុងវិស័យសិល្បៈនោះទេ សូម្បីតែមុខរបរផ្ទាល់ខ្លួនរបស់នាងក៏រីកចម្រើនមិនធម្មតាដែរ។

ជាក់ស្តែងនៅក្នុងបណ្តាញសង្គម របស់តារារូបនេះ បានបង្ហោះសារមួយភ្ជាប់នឹងរូបភាពបុរសម្នាក់ដែលដើរលក់ផ្កាខាត់ណា និងបន្លែផ្សេងៗ ដែលក្នុងនោះនាងបានរៀបរាប់យ៉ាងកម្សត់ និងសម្តែងសេចក្តីអាណិតអាសូរចំពោះបុរសម្នាក់នោះ។

ដោយក្នុងនោះនាងបានរៀបរាប់យ៉ាងដូច្នោះថា៖ «អាណិត ណាស់ តែសរសើរការតស៊ូនឹងការលក់បន្លែផ្សេងៗរបស់គាត់ ពីមុនគាត់លក់ ខ្ញី ខាត់ណា ននោង ឥឡូវ ផ្កាខាត់ណា និងស្តៅ ជួយទិញគាត់កុំតថ្លៃអី អាណិតគាត់ ព្រោះអីយើងញុំកាហ្វេ ១កែវ ថ្លៃជាងបន្លែគាត់លក់ ហើយអត់បានត ថ្លៃទៀត កាហ្វេ Brand Brand នោះអី បើខ្ញុំជួបជួយទិញទាំងអស់ មុខនឹងរីកដូចផ្កាខាត់ណា ឥឡូវនេះមុខដូច ននោងដែលទិញគាត់ចឹង ញុំារាល់ថ្ងៃ មុខឡើងវែងតែអត់ v សោះ គាត់អត់មានតូបទេ ហើយ ក៏អត់លក់ ១កន្លែងដែល គេដេញពេក តែបន្លែគាត់ល្អ ជួយទិញផងណា អាណិតគាត់»៕ 

វីជេ អាណូ
វីជេ អាណូ
វីជេ អាណូ
បុរសដែលលក់តាមផ្លូវ
បុរសដែលលក់តាមផ្លូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ អាណូ