ខេត្តកណ្តលៈ ម៉ូតូម៉ាកសេ១០០ មួយគ្រឿង ត្រូវរងការខូចខាតស្ទើរតែទាំងស្រុង និងមនុស្សស្លាប់ភ្លាមៗ នៅនឹងកន្លែងហេតុ ដោយសារតែ បើកម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុករថយន្ត ។ ចំណែកឯរថយន្តគ្រាន់ តែរងការខូចខាតផ្នែកខាងមុខបន្តិចបន្តួច ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ដីតាឡឹក ឃុំត្រពាំងវែង ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។

នគរបាលចរាចរស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ ៤២ឆ្នាំ មានមុខរបរ ជាអ្នកដើរទិញអេតចាយ រស់នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជិះម៉ូតូ មួយគ្រឿងម៉ាកសេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរឆ្លងផ្លូវ ពីកើតទៅលិច ម៉ូតូរងការខូចខាតស្ទើរទាំងស្រុង ។ ចំណែកឯរថយន្តវិញម៉ាក រ៉េហ្វ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-6525 បើកបរដោយឈ្មោះ ប៉ូ លីន ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅផ្ទះលេខ៧២ ក្រុមទី២៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំកាមន រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីត្បូងទៅ ជើង ។ ហើយក្នុងរថយន្តនោះ មានអ្នករួមដំណើរពីរនាក់ ទី១ឈ្មោះ ញ៉វ ស៊ីម ភេទស្រី អាយុ៥៥ ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរ និងទី២ ឈ្មោះ សេន ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវជាក្មួយ។

ប្រភពបានបន្តទៀតថា មុនពេលកើតហេតុ រថយន្តបានបើកបរ ក្នុងទិសដៅត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៣ លុះពេលទៅដល់ចំណុចកើត ហេតុ ស្រាប់តែមានម៉ូតូបើកឆ្លងផ្លូវ ពីកើតទៅលិចជ្រុលមកបុករថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សបោកផ្ទប់ជាមួយ នឹងរថយន្តរួច ហើយប៉ើងធ្លាក់លើដីក្បែផ្លូវស្លាប់ភ្លាមៗតែម្តង រីឯ ម៉ូតូរងការខូចខាតស្ទើរតែទាំងស្រុង និងរថយន្តគឺដាច់កាងខាងមុខផ្នែកស្តាំ និងកំប៉ិតត្រង់ ចង្កៀងបន្តិច ។ ភ្លាមៗនោះ នគរបាលចរាចរស្រុកកណ្តាលស្ទឹង បានចុះទៅដល់វាស់វែង និងធ្វើកំណត់ហេតុ រួចហើយឃាត់ខ្លួនអ្នកបើកបរ និង វត្ថុតាងម៉ូតូនិងរថយន្តយកមករក្សាទុក នៅអធិការដ្ឋានចាត់ការទៅតាមផ្លូវច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]