ភ្នំពេញ : បុរសម្នាក់ បានចុះមុជទឹកលង់ស្លាប់ ខណ:ផឹកស្រាស្រវឹងតាំងពីព្រលប់រហូតដល់ភ្លឺ ហើយដើរទៅមុជទឹកក៏លង់ និងបាត់ខ្លួនប្រមាណ ២ម៉ោង ទើបក្រុមគ្រួសារចុះរាវរកឃើញ ប៉ុន្តែជនរងគ្រោះស្លាប់បាត់ទៅហើយ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧ ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្តោយមាត់ ទន្លេបាសាក់ ក្រោមស្ពានមុនីវង្សថ្មី ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។

លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ កែវ ស៊ីថារ៉ានី ភេទប្រុស អាយុ ៣៤ឆ្នាំ មានមុខរបរជាបុគ្គលិក ក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ ១៧០អឺ១ ភូមិព្រែក សង្កាត់ច្បារ អំពៅទី១ ខណ្ឌមានជ័យ។

ប្រជាពលរដ្ឋ នៅក្បែរផ្ទះជន រងគ្រោះបាននិយាយថា តាំងពីល្ងាចថ្ងៃទី១៨ វិច្ឆិកាមក គេឃើញជនរងគ្រោះផឹកស្រាឡើងស្រវឹង និងបានធ្វើបាប ម្តាយដែលជាស្រ្តីមេម៉ាយ ដោយបង្ខំឲ្យម្តាយទាក់ទងបងប្អូន ដែលមានបុណ្យស័ក្តិធំ ដើម្បីរកការងារធ្វើឲ្យល្អជាងសព្វថ្ងៃ ប៉ុន្តែម្តាយមិនរវល់នោះ ទើបធ្វើឲ្យជនរងគ្រោះខឹងនឹងម្តាយ ហើយគិតតែដើរផឹកស្រា ។ សាក្សីបន្តថា នៅព្រឹកថ្ងៃកើតហេតុនេះ គេឃើញជនរងគ្រោះ បានកាន់ដបស្រា ដោយ មានសាច់ក្លែម និងស្វាយ ទៅអង្គុយនៅលើស្ពានឈើ ដែលប្រជាពលរដ្ឋធ្វើសម្រាប់ចុះដងទឹក នៅមាត់ទន្លេនោះ បន្ទាប់ពីផឹកស្រាបានមួយសន្ទុះ ក៏ ឃើញជនរងគ្រោះលោតចុះទឹកទន្លេ ហើយក៏បាត់ខ្លួនឈឹង ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលឆោឡោ និងបានរត់ទៅប្រាប់ម្តាយជនរងគ្រោះផងដែរ។

បន្ទាប់មកម្តាយជនរងគ្រោះ ក៏បានជួលអ្នកនេសាទ ជួយចុះរាវរកប្រហែល២ម៉ោង ទើបរកឃើញសពជនរងគ្រោះ។ សពត្រូវបានម្តាយយកទៅធ្វើ បុណ្យ នៅវត្តច្បារអំពៅ ។

សូមជម្រាបថាកាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា មានករណីកុមារាពីរនាក់ ទៅមុជទឹកលេងនៅមាត់ទន្លេបាសាក់ ស្ថិតនៅសង្កាត់ព្រែកប្រា ហើយបានលង់ ទឹកស្លាប់ ។ កុមារាទាំងពីរនាក់មានឈ្មោះ ទី១ ស្រេង ម៉េង អាយុ១២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ តិច ផសាយ អាយុ១២ឆ្នាំដូចគ្នា កុមារាទាំងពីរនេះ មានទីលំ នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]