ភ្នំពេញ៖ អតីតតារាសម្ដែងស្រីដែលមានសម្រស់ស្រស់ស្អាត  មាឌតូចគួរឲ្យស្រលាញ់ អ្នកនាងគង់ ចាន់ស្រីមុំ បានលាឈប់ពីសិល្បៈ ហើយបានក្លាយជាម្ចាស់មុខជំនួញដ៏ជោគជ័យម្នាក់នាពេលបច្ចុប្បន្ន។

មួយរយៈនេះដោយសារនាងមានអាការចាញ់កូនខ្លាំង ទើបសុខភាពជួបជាមួយបញ្ហាខ្លះ តែទោះជាយ៉ាងណាស្វាមីអ្នកនាងនៅមើលថែមិនឲ្យផុតពីក្រសែភ្នែកសោះហើយ។

ប្រិយមិត្តអ្នកគាំទ្រតែងតែតាមដានរឿងរ៉ាវដែលទាក់ទងទៅនឹងជីវិតរបស់ ស្រីមុំ ជារឿយៗ ក្រោយពីនាងមានផ្ទៃពោះមក  ដោយសារតែនេះជាកូនដំបូង ធ្វើឲ្យនាងផ្លាស់ប្ដូរខ្លួនឯងមិនតិចនោះទេ តែទោះជាយ៉ាងណា សម្រស់នាងមិនធ្លាក់សោះឡើយ កាន់តែស្រស់ស្អាតឡើងៗថែមទៀតផង។

គេសង្កេតឃើញផងដែរ មិនថាចូលរួមកម្មវិធីអ្វីនោះទេ ស្រីមុំតែងខ្លួនមិនដែលចាញ់គេតែម្ដង ស្អាតជានិច្ច ហើយថ្មីៗនេះទៀតសោធ គឺនាងតែងខ្លួនយ៉ាងស្អាត និងសុិចសុី បើទោះជាខ្លួនមានផ្ទៃពោះមែនពិត មើលទៅនៅតែទាក់ទាញមែនទែន៕ 

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងរូបដែលមើ់លទៅសុិចសុី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ