ភ្នំពេញ៖  ជារឿងមួយ ដែលគួរឲ្យកោតសរសេើរខ្លាំងណាស់ ចំពោះតារាចម្រៀងចាស់វស្សាប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ  ដែលហ៊ានលះបង់អស់កម្លាំង កាយចិត្ត  មិនខ្លាចហត់នឿយ សុខចិត្តឈរចាំឃ្លាំមើលកូនប្រុសទាំងពីរ ច្រៀងទាល់តែចប់ ទាំងកណ្ដាលយប់អធ្រាត្រទៅហើយ។

បើយោងតាមវីដេអូឃ្លីបដែលកំពូលតារាចម្រៀងលំដាប់ជួរមុខប្រចាំប្រទេសរូបនេះ បានបង្ហោះលើគណនីហ្វេសប៊ុក គេឃើញទិដ្ឋភាពសម្ដែងរបស់តារាចម្រៀងវ័យក្មេងចំណូលថ្មី គឺ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ  ក្នុងកម្មវិធីសម្ពោធក្លឹបរាត្រីមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយលោកព្រាប សុវត្ថិ ជាឪពុកបង្កើត ជាអ្នកឈរចាំថតសកម្មភាពកូនច្រៀងដោយផ្ទាល់ដៃតែម្ដង។

ទង្វើនេះបានបង្ហាញពីទំហំចិត្ត នៃការព្រួយបារម្ភ អមនឹងក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅ ដែលឪពុក មានចំពោះកូន ជាហេតុធ្វើឲ្យ អ្នកគាំទ្រ អត់ទ្រាំមិនសរសើរមិនបាននោះទេ។

គួរបញ្ជាក់ផងដែរថា  នេះជាការសម្ដែងលើកទី១ របស់លោក សុវត្ថិ មុនីវណ្ណ និងលោកសុវត្ថិ មុនីនាគ  បន្ទាប់ពីពួកគេ បានឈានជើងចូលវិថីសិល្បៈតាមគន្លងឪពុក៕

ខាងក្រោមជាវីដេអូ សម្ដែងរបស់កូនប្រុស លោក ព្រាប សុវត្ថិ៖

កូនប្រុស ទាំងពីររបស់លោក ព្រាប​ សុវត្ថិ ចេញសម្ដែងលើកដំបូង
ព្រាប សុវត្ថិ សុខចិត្តចាំឃ្លាំមើល កូនប្រុសទាំង២ច្រៀងទាល់តែចប់
កូនប្រុស ទាំងពីររបស់លោក ព្រាប​ សុវត្ថិ ចេញសម្ដែងលើកដំបូង
កូនប្រុស ទាំងពីររបស់លោក ព្រាប​ សុវត្ថិ ចេញសម្ដែងលើកដំបូង
ព្រាប សុវត្ថិ សុខចិត្តចាំឃ្លាំមើល កូនប្រុសទាំង២ច្រៀងទាល់តែចប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ