ភ្នំពេញ៖ ការស្លាប់របស់ សាន ស្រីឡៃ បានធ្វើឲ្យមហាជនទូទាំងប្រទេស មានការសោកស្តាយយ៉ាងខ្លាំង ដែលត្រូវបាត់បង់តារាស្រីវ័យក្មេង ជាពិសេសនាង នឹងត្រូវឃ្លាតឆ្ងាយ ពីកូនប្រុសតូចៗទាំង២ ព្រមទាំងអ្នកម្តាយជាទីស្រលាញ់។

ប៉ុន្តែរហូតមកទល់ពេលនេះ ទាំងអ្នកម្តាយ និងប្អូនរបស់នាង ក៏បានធ្វើចិត្តបានបន្តិចបន្តួច ហើយព្យាយាមធ្វើខ្លួនឲ្យរឹងមាំ ដើម្បីខំរកលុយជួយគ្រួសារ បន្ទាប់ពីអស់ពីនាង។

ជាក់ស្ដែង បើគិតមកដល់ថ្ងៃនេះ អ្នកនាង សាន ស្រីឡៃ បានចាកឆ្ងាយពីអ្នកគ្រប់គ្នា អស់រយៈពេលជាង៣ខែមកហើយ។ ខាងក្រុមគ្រួសារអតីតតារាចម្រៀងប្រចាំ ផលិតកម្ម រស្មីហង្សមាស រូបនេះ ក៏បានប្រារព្ធពិធី គម្រប់ខួប១០០ថ្ងៃ ជូននាងក្នុងថ្ងៃនេះតែម្តង ដែលពិធីបុណ្យ នឹងធ្វើឡើងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួររម្លឹកផងដែរថា អ្នកនាង សាន ស្រីឡៃ បានស្លាប់បាត់បង់ជីវិតក្រោមស្នាដៃអតីតស្វាមី ដោយការបាញ់សម្លាញ់សម្លាប់ ហើយឃាតករបញ្ចប់ជីវិតខ្លួនឯងទៅតាមក្រោយ៕

ពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ របស់សព អ្នកនាង សាន ស្រីឡៃ
ពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ របស់សព អ្នកនាង សាន ស្រីឡៃ
អ្នកនាង សាន ស្រីឡៃ កាលនៅរស់
អ្នកនាង សាន ស្រីឡៃ កាលនៅរស់
អ្នកនាង សាន ស្រីឡៃ កាលនៅរស់
អ្នកនាង សាន ស្រីឡៃ កាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

សាន ស្រីឡៃ