ស្រ្តីម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ស្រ្តីនោះ នាំក្មេងស្រីពីរនាក់ទៅអោយ ក្មួយប្រុសរបស់នាងចាប់រំលោភ។ ប៉ូលីស បាននិយាយថា ស្រ្តីជាប់ចោទនោះ មានឈ្មោះ Jessica Cleveland អាយុ ៣១ឆ្នាំ ចំណែកក្មួយប្រុសវិញ ឈ្មោះ  Braeden Hendershott អាយុ ១៨ឆ្នាំ។  

ស្រ្តីជាម្តាយមីងរបស់ជនល្មើស បានជួបជាមួយក្មេងស្រីពីរនាក់់ អាយុ ១៤ឆ្នាំ ដែលជាបងប្អូនជីដូនមួយ នឹងគ្នា នៅក្នុងព្រះវិហារ Catoosa សហរដ្នអាមេរិក។ នៅពេលនោះជនល្មើស ព្យាយាមទំនាក់ទំនងធ្វើការមិត្តជាមួយក្មេងស្រីទាំងពីរ ហើយ នៅពេលដែលពូកគេមាន ទំនាក់ទំនងល្អហើយ ស្ត្រីនោះបានអញ្ចើញ ក្មេងស្រីទាំងពីរ ទៅ ផ្ទះរបស់នាង។ បន្ទាប់មក ស្ត្រី Cleveland បានបញ្ចុះបញ្ចួលអោយ ពូកនាងទាំងពីររូមដំណែក ជាមួយក្មួយប្រុសរបស់នាង នៅពេលដែលក្មេងស្រីទាំងពីកំពុងស្រវឹង។

យោងតាមឯកសាររបស់តុលាការ បានរាយការណ៏ថា ស្រី្ត ជាម្តាយមីង បានអោយ ក្មេងស្រីទាំងពីរ ផឹកស្រា vodka ហើយបានយកពូកនាងទៅអោយ ក្មួយប្រុសរបស់នាង ចាប់រំលោភ។ លើសពីនេះ នៅព្រឹកបន្ទាប់ នាងថែមទាំង បានអោយ ក្មេងស្រីទាំងពីផឹកថ្នាំការពារកុំអោយមានផ្ទៃពោះទៀតផង។

ប៉ូលីស បាននិយាយបន្ថែមថារឿងនេះបានកើតឡើង តាំងពី នៅចន្លោះខែ ធ្នូ ឆ្នាំ២០១១ ដល់ ខែ មីនា ឆ្នាំ២០១២ ប៉ុន្តែដោយសារ បុរសជាជនល្មើស និង ម្តាយមីងរបស់គេ គំរាម ទើបពួកនាងមិនដែលនិយាយប្រាប់នរណាម្នាក់ឡើយ។  ។ ទើបតែពេលថ្មីៗនេះ ទើបបាន ក្មេងស្រីម្នាក់ក្នុងចំនោម ពួកគេទាំងពីរ សម្រេចចិត្តប្តឹងប៉ូលីស។

បច្ចុប្បន្ន តុលាការ បានសម្រេច អោយ Jessica Cleveland ត្រូវជាប់ចោទ ពីរករណី គឺទីមួយ ចាប់មនុស្សដោយខុសច្បាប់ និងទីពី អោយក្មេងស្រីមិនទាន់គ្រប់អាយុ ផឹកស្រា។ចំណែក ក្មួយប្រុស ជាជនល្មើសវិញ ត្រូវជាប់ចោទ បីករណី ទី១ ចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ ទី២ ធ្វើសកម្មភាពអាសអាភាសទៅលើក្មេងស្រី និងទី៣ អោយក្មេងស្រីមិនទាន់គ្រប់អាយុ ផឹកស្រា។ ម្យ៉ាងវិញទៀត បុរសជាជនល្មើស ត្រូវតុលាការសម្រេចអោយសងជាប្រាក់ 116,000ដុល្លារ។

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]