ភ្នំពេញ៖  ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីពេលម្សិលមិញនេះ ពិធីភ្ជាប់ពាក្យប្អូនស្រីរបស់តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានធ្វើឡើងយ៉ាងអធិកអធម និងមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។

គួរឲ្យដឹងថា ម្ចាស់បទ «ទីក្រុងគ្មានមេឃ» រូបនេះបានរៀបចំតែងខ្លួនយ៉ាងស្រស់ សង្ហានៅក្នុងថ្ងៃពិសេសរបស់ប្អូនស្រីខ្លួន និងមានការថតរូបអនុស្សាវរីយ៍ ជាមួយគ្រួសារ និងបងប្អូនសាច់ញាតិ។

ពិធីត្រូវបានបញ្ចប់ទៅដោយរលូន ក្រោមការជូនពរពីមេបាសងខាង ចំពោះក្រុមគ្រួសារលោក ឆន សុវណ្ណរាជ និងបន្តដោយកម្មវិធីឡើងរាំលេង យ៉ាងសប្បាយរីករាយ។

អ្វីដែលពិសេសទៀតនោះ គឺក្នុងយប់ថ្ងៃភ្ជាប់ពាក្យប្អូនស្រី  លោក ឆន សុវណ្ណរាជ និងអ្នកម្ដាយជាទីស្រលាញ់  បានបញ្ចេញក្បាច់រាំឡើងមួយចាស់ដៃតែម្ដង ជាមួយញាតិមិត្តបងប្អូន ដើម្បីអបអរថ្ងៃជ័យមង្គលដ៏ល្អមួយនេះ។  នេះបើតាមរូបភាព និងវីដេអូឃ្លីប ដែលតារាចម្រៀងល្បីឈ្មោះរូបនេះ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក។

ទោះជាយ៉ាងណា ក្រោមស្នាមញញឹមនៃគ្រួសារត្រកូន ឆន បានធ្វើឲ្យទស្សនិកជនជាច្រើនដឹងកាន់តែច្បាស់ថា  លោកពិតជាមានទំនាក់ទំនងយ៉ាងល្អ ជាមួយគ្រួសារ បើទោះបីជាខ្លួនលោកជាប់រវល់យ៉ាងណា ក៏មិនភ្លេចថ្ងៃពិសេសប្អូនស្រីដែរ៕

ចង់ជ្រាបច្បាស់ ទស្សនា វីដេអូខាងក្រោម៖

លោក ឆន សុវណ្ណរាជ និងប្អូនស្រី ក្នុងថ្ងៃភ្ជាប់ពាក្យ
ថ្ងៃភ្ជាប់ពាក្យប្អូនស្រី លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ និងក្រុមគ្រួសារ
លោក ឆន សុវណ្ណរាជ និងអ្នកម្ដាយជាទីស្រលាញ់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ