មណ្ឌលគិរី៖ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Theater Round 2  សប្ដាហ៍នេះ បានធ្វើឡើងលើទឹកដីខេត្ត មណ្ឌលគិរី ដែលជាទីកន្លែងមានអាកាសធាតុត្រជាក់ខ្លាំង ជាងខេត្តនានា ក្នុងប្រទេសកម្ពុជា។

ក្នុងវគ្គជម្រុះនេះដែរ មានបេក្ខភាព ដែលមានទេពកោសល្យជាច្រើនរូប ត្រូវមកបង្ហាញសមត្ថភាព ឲ្យគណៈកម្មការ​ទាំង៤រូប វាយតម្លៃថាអាចបន្តទៅវគ្គក្រោយទៀតឬយ៉ាងណា។

ក្នុងចំណោមបេក្ខភាពជាច្រើនរូប យុវតីវ័យ១៦ឆ្នាំដែលជាជើងខ្លាំងមួយរូបដែរ គឺ កញ្ញា លីន សោម៉ា នឹងត្រូវចាប់ដៃគូច្រៀងជាមួយ ប្អូនស្រីវ័យស្របាលគ្នា គង់ កែវមរកត និងបកស្រាយបទ «មិនមែនសង្សារមិនអាចមើលថែបងជំនួសគេ» ជូន Judge ទាំង៤ស្ដាប់។

ស្របពេលអាកាសធាតុកំពុងធ្លាក់ខ្យល់ខ្លាំងបេក្ខនារីទាំងពីរ បានបង្ហើរសំនៀង យ៉ាងពិរោះ ក្រអួនក្រអៅ ដែលធ្វើឲ្យគណៈកម្មការ ស្ដាប់ហើយញញឹមបិទមាត់មិនជិត អមនឹងពាក្យកោតសរសើរ លើកទឹកចិត្ត ដល់អ្នកទាំងពីរទៀតផង។

ជាលទ្ធផលនោះ គឺអ្វីដែលបេក្ខនារីទាំងពីរ បានខិតខំប្រឹងប្រែងពិតជាទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្ត បើទោះបីជាអាកាសធាតុ មិនអំណោយក៏ពិតមែណ តែយ៉ាងណាក៏ដោយ សោម៉ា និងមរកត នៅតែអាចឆក់បានបេះដូង Judge ទាំង៤ដែរ។

នេះជារឿងដ៏គួរឲ្យសរសើរខ្លាំងណាស់ សម្រាប់ក្មេងស្រីវ័យក្មេង ទាំងពីរ ដែលអាចមានឱកាសបន្តទៅប្រកួតនៅវគ្គក្រោយៗ  ស្របពេលមានបេក្ខភាពដទៃទៀត ត្រូវបានជ្រុះចេញពីកម្មវិធីនេះជាបន្តបន្ទាប់៕

ចង់ដឹងប្អូនទាំងពីរ ច្រៀងពិរោះយ៉ាងណា? ទស្សនាវីដេអូខាងក្រោម៖

សោម៉ា និងមរកត ចាប់ដៃគូគ្នា ក្នុងការប្រលងវគ្គនេះ
សោម៉ា និងមរកត ចាប់ដៃគូគ្នា ក្នុងការប្រលងវគ្គនេះ
សោម៉ា និងមរកត ចាប់ដៃគូគ្នា ក្នុងការប្រលងវគ្គនេះ
សោម៉ា និងមរកត ទទួលបានជោគជ័យទាំងពីរ
គណៈកម្មការ ញញឹមបិទមាត់មិនជិត ពេលអ្នកទាំងពីចាប់ផ្ដើមច្រៀងភ្លាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]