រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័ររបស់កងដឹកជញ្ជូន បានបើកបុករបាំងថ្មពុះចែកផ្លូវចំពាក់កណ្តាលរថយន្ត គងជាប់ពីលើរបាំងថ្មពុះចែកផ្លូវធ្វើឱ្យក្បាលរថយន្ត បះឡើងលើផ្អៀងមួយចំហៀងខាងឆ្វេង ។ ហេតុការណ៍នេះបានកើតឡើងនៅមុខរោងចក្រអីុខាង តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ វិច្ឆិកា ២០១២ ។

ប្រភពព័ត៌មានឱ្យដឹងថា ចំណុចកើតហេតុខាងលើជាផ្លូវងងឹតខ្លាំងពេកមើលមិនឃើញមានរបាំងថ្មពុះចែកផ្លូវទេ ទើបរថយន្តកុងតឺន័របើកពីលិចទៅកើតដល់ ចំណុចខាងលើបុកជាប់ពាក់កណ្តាលរថយន្តគង ពីលើរបាំងថ្មពុះចែកផ្លូវនោះធ្វើឱ្យក្បាលរថយន្តបះ ឡើងលើផ្អៀងទៅចំហៀងខាងឆ្វេង ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ ។ ក្រោយពេលកើតហេតុមិនឃើញមាន សមត្ថកិច្ចណាចុះទៅជួយអន្តរាគមន៍ទេ ។

គួរកត់សម្គាល់ផងដែរថា កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៧ វិច្ឆិកា មានរថយន្តម៉ាកកូរ៉ូឡា ពណ៌ស បើកដោយជនជាតិិចិនបានបើកបុករបាំងថ្ម ពុះចែកផ្លូវវេងស្រេងនោះបណ្តាលឱ្យអ្នកបើកបររយះក្បាលបន្តិច ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]