ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា តារាកំប្លែងនាយ ចឺម បានបញ្ចប់អាជីពជាអ្នកកំប្លែង ដើម្បីយកពេលមកហ្វឹកហាត់វិស័យចម្រៀង ក្នុងការបំពេញតម្រូវចំណីអារម្មណ៍ ជូនប្រិយមិត្តអ្នកគាំទ្រ​ខ្លួន។

ក្នុងនោះ គេសង្កេតឃើញថា មួួរយៈចុងក្រោយនេះដែរ ម្ចាស់បទ«មនុស្សប្រុសមានសង្សារច្រើនមិនមែន សុទ្ធតែសាវ៉ា » រូបនេះតែងតែត្រូវបានខាងផលិតកម្ម សាន់ដេ ដែលជាជម្រករបស់លោក យកចិត្តទុកដាក់មិនឲ្យទាស់ចិត្តឡើយ ដោយជារឿយៗខាងផលិតកម្ម តែងចេញបទថ្មីឲ្យ នាយ ចឺម ជាញឹកញាប់។

ដូចមុននេះ មិនប៉ុន្មានម៉ោង ផេកផ្លូវការរបស់ សាន់ដេ ក៏បានបង្ហោះបទថ្មីរបស់ នាយ ចឹម មានចំណងជើងថា « ស្នេហ៍ដំបូងជាស្នេហ៍បរាជ័យ» ដែលបានចេញផ្សាយលើបណ្ដាញសង្គម ហ្វេសប៊ុក និង យូធូប។

ហើយនេះក៏ជា ហេតុផលដែល នាយ ចឺម បោះចោលការសម្ដែងកំប្លែង មកចាប់អាជីពចម្រៀង ពិតមិនខុសបំណងនោះទេ ព្រោះតែនាយ តែងតែ មានបទចម្រៀងថ្មីៗចេញជាបន្តបន្ទាប់ ដែលខុសដាច់ពីតារាមួយចំនួន ដែលមិនសូវបង្ហាញវត្តមានជាមួយបទនិពន្ធថ្មីឡើយ៕

ខាងក្រោមនេះជាបទថ្មីរបស់នាយ ចឹម៖ 

នាយ ចឺម ក្នុងបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម