ភ្នំពេញ៖ ក្នុងពេលបច្ចុប្បន្ន តារាសម្តែងស្រី ប៊ីរីយ៉ា កំពុងតែមានរាសីខ្ពស់ ទាំងការងារសិល្បៈ និងមុខរបររកស៊ីរបស់នាង ដែលថ្មីៗនេះ នាងបានបើកហាងលក់ក្រណាត់ប៉ាក់ ដោយនាងបានបោះទុនធំ ទៅលើអាជីវកម្មមួយនេះផ្ទាល់ផងដែរ។

ក្នុងនោះដែរ នាង ក៏តែងបង្ហាញនូវម៉ូតក្រណាត់ប៉ាក់ គ្រប់ប្រភេទ និងគ្រប់ពណ៌ ដើម្បីផ្សព្វផ្សាយ ឲ្យមហាជនបានដឹង តាមរយៈ បណ្តាញសង្គមហ្វេសប៊ុក។ អ្វីដែលចាប់អារម្មណ៍ជាងនេះទៀត នាងក៏បានយក តារាម៉ូដែលដ៏សែនតូច ដែលក្មេងស្រីរូបនោះ គឺកូនស្រីតែមួយ របស់នាង មានឈ្មោះ ឡាប៊ីណា។

បើទោះបី កូនរបស់នាងតូចក៏ពិតមែន តែរូបគេ អាចបង្ហាញទឹកមុខ និងកាច់ស្ទាយ យ៉ាងគួរឲ្យស្រលាញ់ ជាមួយនឹងឈុតសម្លៀកបំពាក់របស់ម្តាយគេ។ ជាពិសេស ក៏មានអ្នកគាំទ្រជាច្រើន បានសរសើរថា កូនរបស់នាង មានដុងក្នុងសិល្បៈ កាត់តាមនាងហើយ ដែលទើបតែអាយុប៉ុណ្ណឹង រូបគេ អាចថតម៉ូដែលបាន ចុះទម្រាំតែធំពេញរូប ពេញរាងទៀតនោះ៕ 

ប៊ីរីយ៉ា និងកូនស្រី
ប៊ីរីយ៉ា និងកូនស្រី
ប៊ីរីយ៉ា និងកូនស្រី
ប៊ីរីយ៉ា និងកូនស្រី
កូនស្រីប៊ីរីយ៉ា
ប៊ីរីយ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ីរីយ៉ា