យោងតាមប្រភពព័ត៌មានពីគេហទំព័រ ដេលីម៉េល បានឲ្យដឹងថា មានកូនសេះមួយក្បាល ឈ្មោះហេនរី ដែលពោះរបស់វា បានរីកធំទៅៗ ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។

ម្ចាស់របស់កូនសេះមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះមិនដឹងមូលហេតុអ្វីបានជា កូនសេះនេះមិនសប្បាយចិត្ត ហើយថែមទាំងក្ដៅខ្លួនថែមទៀត ប៉ុន្ដែក្រោយមកគាត់បានសង្កេតឃើញថា ពោះរបស់សេះបានរីកធំទៅៗ។ លោក ខារ៉ូលីន ដែលជាម្ចាស់របស់សេះ បានបញ្ជូនសេះរបស់គាត់ទៅមន្ទីរពទ្រភ្លាម ដើម្បីធ្វើការពិនិត្រ។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា នេះមិនមែនមកពីគេស៊ីច្រើននោះទេ ប៉ុន្ដែវាមានមូលហេតុផ្សេង គីហេនរី បានស៊ិដីខ្សាច់ចូលទៅក្នងពោះ ហើយត្រូវធ្វើការវះកាត់ដើម្បីយកខ្សាច់ទាំងនោះចេញ ទើបអាចជួយគេបាន។ លោក ខារ៉ាលីន គឺជាអ្នកស្រលាញ់សត្វ គាត់បានចំណាយប្រាក់ ៩,៥០០ដុល្លារ ក្នុងការវះកាត់ជួយសង្គ្រោះកូនសេះរបស់គាត់។ កូនសេះមួយនេះគាត់បាន ទិញវាមកដើម្បីជាកាដូខួបកំណើត ជួនកូនស្រីជាទីស្រលាញ់របស់គាត់។

យ៉ាងណាមិញ ការវះកាត់ទទួលបានជោគជ័យ ហើយសេះនេះត្រូវបានគេយកចិត្តទុកដាក់ ដោយមិនឲ្យវាទៅស៊ីដីខ្សាច់ទៀតទេ។

តើប្រិយមិត្តយល់យ៉ាងណា? 

ដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]