កំពង់ឆ្នាំង ៖ រថយន្ដនីសាន់មួយគ្រឿង ដោយសារ តែម្ចាស់វាផ្ទុកឥវ៉ាន់ធ្ងន់លើស ចំណុះ ក៏បណ្ដាលឱ្យផ្ទុះកង់លាន់ឮដូចរន្ទះ ធ្វើឱ្យមានការភ្ញាក់ផ្អើលភ្លាមៗ ខណៈមិន ទាន់ដឹងថា ជាសំឡេងអ្វី ។

ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១២ នៅចំណុចវិមាន ឯករាជ្យ ក្នុងក្រុងកំពង់ឆ្នាំង បន្ទាប់ពីបាន ឃើញរថយន្ដ មួយគ្រឿងខាងលើនេះ ឈប់ដោយបើកទៅ មុខទៀតលែងរួច ទើបពួកគាត់ដឹងថា ជា សំឡេងផ្ទុះកង់រថយន្ដ   ហើយម្នាក់ៗក៏បានឈរ មើលនាំ គ្នាទះទ្រូងហួសចិត្ដ ចំពោះការផ្ទុក ទំនិញនៅលើរថយន្ដ ច្រើនលើសទម្ងន់ ដូច នេះធ្វើឱ្យពួកគេមានការរិះគន់ ចំពោះមន្ដ្រី នគរបាលចរាចរណ៍ថា កន្លងមកបន្ទាប់ពី ច្បាប់ចរាចរណ៏ផ្លូវគោក បានដាក់ឱ្យអនុវត្ដ គេសង្កេតឃើញនគរបាលចរាចរណ៏ផ្លូវ គោក ខេត្ដកំពង់ឆ្នាំង បានចុះអនុវត្ដច្បាប់ ដោយផាកពិន័យ ចំពោះរថយន្ដ ណាដែល ផ្ទុកទំនិញលើសទម្ងន់ផ្ទុក ទំនិញសំពីងសំ ពោង ឬក៏រថយន្ដណាដែលមានកែឆ្នៃទ្រុង វែង ឬខ្ពស់លើសពីទំរង់ដើមនិងអ្នកធ្វើ ដំណើរណាដែលជិះ លើដំបូលរថយន្ដ    ប្រសិន ជាមានករណីដូច្នេះ នគរបាលចរាចរណ៏ ដែល ជាអ្នកអនុវត្ដច្បាប់  និងយករថយន្ដទាំង នោះទៅផាកពិន័យការអនុវត្ដរបៀបនេះ គេឃើញធ្វើបានតែ១ឬ២ សប្ដាហ៏តែប៉ុណ្ណោះ  ក៏ស្ងាត់បាត់ទៅវិញបណ្ដោយឱ្យរថយន្ដមួយ ចំនួន នៅតែមានការផ្ទុកលើសចំណុះនិង ប្រព្រឹត្ដខុស នឹងចរាចរណ៏ផ្លូវ គោកដដែល ។

ជាក់ស្ដែងដូចជារថយន្ដនីសាន់មួយគ្រឿងខាងលើនេះ មានបញ្ហាផ្ទុះកង់ដោយសារ តែផ្ទុកទំនិញលើសចំណុះ    តែសំណាងល្អដែល មិនបណ្ដាលឱ្យប៉ះពារ ដល់អ្នកធ្វើដំណើរ ។

ប្រជាពលរដ្ឋក៏បានសូមសំណូមពរដល់ សមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៏ផ្លូវ គោក មេត្ដាមានវិធានការ ទៅលើរថយន្ដ ណាដែលផ្ទុកទំនិញលើសទម្ងន់ និងរថយន្ដ ដែលមានផ្ទុកសំភារៈសំពីងសំពោង ដែលជា ហេតុនាំឱ្យប៉ះ ពាល់ដល់អ្នកធ្វើដំណើរនៅ លើដងផ្លូវដូចគ្នានោះទៀត និងម្យ៉ាងទៀត ជៀសវាងការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ  ក៏ដូច ជាខ្លួនឯងផងដែរ   ។

ដោយឡែកសេចក្ដីរាយការណ៍មួយផ្សេង ទៀត បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរា ចរណ៍មួយបានកើតឡើង នៅវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១២ នៅត្រង់ចំណុចមុខវត្ដត្រញំងស្នោ ស្ថិតក្នុង ភួមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលា ប្អៀរ ខេត្ដកំពង់ឆ្នាំង គឺរថយន្ដបាឡែន ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២ូ-៧៥២១ បានទៅបុកពីក្រោយម៉ូតូម៉ាកគុបពណ៌ទឹក ប៊ិចដែលធ្វើដំណើរស្របទិសគ្នាពីត្បូងទៅ ជើង។  

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាល ឱ្យកង់រថយន្ដបាឡែនបុកជាប់នឹង ឈ្នាន់ម៉ូតូ ផ្ទុះកង់ ទៅមុខលែងរួច ហើយត្រូវម្ចាស់រថយន្ដ សងទៅម្ចាស់ម៉ូតូគុបចំនួន ដប់ម៉ឺនរៀល ដើម្បី បញ្ចប់រឿង បន្ទាប់មកខណៈម្ចាស់រថយន្ដ បាឡែនកំពុងដូយប្ដូរកង់ ស្រាប់តែមានម៉ូតូ មួយគ្រឿងទៀត ម៉ាកហុងដា ពណ៌ខ្មៅ បានបើកមក បុកពីក្រោយរថយន្ដបាឡែន ខាងលើ បណ្ដាលឱ្យបែកស្ដុបក្រោយមួយ ចំហៀងខាងឆ្វេង ករណីចុងក្រោយនេះ ត្រូវ បានម្ចាស់រថយន្ដបាឡែន ខាងលើទាមទារ ឱ្យភាគីម៉ូតូហុងដា សង១០០ដុល្លារ ថ្លៃខូច ខាតវិញ ៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]