ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ តារាចម្រៀង និងពិធីការិនីកញ្ញា សុភ័ក្រ កុសុម៉ា ជាតារាមួយដួងដែលមាន រូបសម្រស់ស្រស់ស្អាត និងពូកែធ្វើក្រមិចក្រមើម ធ្វើឲ្យមនុស្សនៅជុំវិញខ្លួនទប់សំណើចមិនដែលជាប់។

ជាការពិតណាស់ បច្ចុប្បន្នតារាស្រីរូបនេះ កាន់តែទទួលបានសន្ទុះពីការ គាំទ្រកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការសម្ដែង ធ្វើពិធីការិនី និងច្រៀងចម្រៀងជាដើម។

ជាក់ស្តែង មុននេះបន្តិច កញ្ញា សុភ័ក្រ កុសុម៉ា  ក៏បានទម្លាយនៅមុខមាត់អាយដល របស់ខ្លួន លើបណ្ដាញសង្គម ជាមួយរូបភាពជាច្រើន សន្លឹក ដែលរូបនាងនិងតារាប្រុសនោះ ចាប់ដៃគ្នា សម្ដែងជាលើកទី១។ 

ក្នុងនោះ ប្រិយមិត្តប្រហែលជា នឹកហួសចិត្តមិនខាន ក្រោយដឹងថា តារាដែល ពិធីការិនី រូបនេះ ចាត់ទុកជា អាយដលក្នុងចិត្តនោះ តាមពិតជាលោក ហេង ពិទូ ម្ចាស់បទ« បងប្រែ»

យ៉ាងណាមិញ កញ្ញា ក៏បានសម្ដែងអារម្មណ៍រំភើបជាខ្លាំង ក្រោយពេលមាន ឱកាសបានសម្ដែង ជាមួយតារាដែលខ្លួនស្រលាញ់គាំទ្រ អស់កាលជាង១០ឆ្នាំមកនេះ ជាពិសេសសម្រាប់ការសម្ដែងមួយនេះ គ្រប់គ្នា រំពឹងថា និងទទួលការគាំទ្រ ខ្លាំងពីទស្សនិកជន ជាក់ជាមិនខាន៕

អាយដល របស់ សុភ័ក្រ កុសុម៉ា តាមពិតជា លោក ហេង ពិទូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ពិទូ