(ភ្នំពេញ)៖ តារាសម្តែងក្រមិចក្រមើម ពូកែធ្វើឆ្កួតធ្វើជា អ្នកនាង ទូច ស្រីល័ក្ខ បច្ចុប្បន្នបើសង្កេតមើល ពីអាជីពសិល្បៈរបស់នាង គឺកំពុងតែមានភាពរវល់ច្រើន ទាំងការសម្តែង និងចេញច្រៀង លើឆាកប្រគំតន្រ្តីជាដើម។ យ៉ាងណាមិញ ទូច ស្រីល័ក្ខ តែងតែបង្ហាញសារអប់រំខ្លីៗជាច្រើន ដើម្បីផ្ដល់ដល់អ្នកគាំទ្រ ទុកជាការពិចារណា និងជាគំនិត តាមរយៈបណ្ដាញសង្គមរបស់ខ្លួន ខណៈដែលនៅពេលនេះ នាងបានពោលពាក្យថា «បើគ្មានការបរាជ័យ ក៏គ្មានភាពជោគជ័យដែរ!»។

អ្នកនាង ទូច ស្រីល័ក្ខ ទន្ទឹមពេលជាមួយគ្នា ដែលអាជីពសម្តែងរបស់នាង ហាក់កាន់តែមានសន្ទុះខ្លាំងនៅលើទីផ្សារ សិល្បៈនេះដែរ កាលពីថ្មីៗកន្លងមកតារាស្រីរូបនេះ ក៏បានប្រកាសចេញបទចម្រៀង Original Song ដែលជាស្នាដៃនិពន្ធ-ច្រៀង ដោយខ្លួននាងជាបន្តបន្ទាប់ ។ មិនតែប៉ុណ្ណោះ រាល់បទចម្រៀង Original Song របស់នាង ដែលត្រូវបានចេញផ្សាព្វផ្សាយ នៅលើបណ្តាញសង្គម គឺតែងទទួលបានការគាំទ្រ ពីមហាជនជាច្រើន។

ជាការពិតភាពជោគជ័យ ដែលទទួលបានការគាំទ្រ តាមរយៈអាជីពសម្តែង និងការជ្រើសនិពន្ធបទ Original Song ពីសំណាក់តារាស្រីអ្នកនាង ទូច ស្រីល័ក្ខ នាពេលនេះអាចចាត់ទុកថា ជាកំលាំងចិត្តល្អបំផុត សម្រាប់តារាស្រីរូបនេះ។ ម្យ៉ាងទៀត ក៏ក្លាយជាបទពិសោធន៍ ដ៏រឹងមាំ ឬអាចនិយាយបានថា ជាគ្រឹះយ៉ាងសំខាន់ កាន់តែជម្រុញទឹកចិត្តរបស់នាង ឲ្យបន្តដើរលើផ្លួវនេះដោយគ្មានភាពរាថយ។

តាមរយៈបទពិសោធន៍នេះហើយ ទើបធ្វើឲ្យអ្នកនាង ទូច ស្រីល័ក្ខ កាន់តែខំប្រឹងពុះពារជំនះគ្រប់ការលំបាក ដើម្បីសម្រេចបានក្តីស្រមៃ រហូតមានថ្ងៃនេះ។ ជាក់ស្តែងនាងបានអះអាងថា «បើគ្មានបរាជ័យទេ ក៏គ្មានភាពជោគជ័យ លើផ្លួវជីវិតរបស់ខ្លួនដែរ»។

អ្នកនាង ទូច ស្រីល័ក្ខ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានដើរមកដល់ផ្លូវមួយដែលខ្ញុំ តែងតែស្រមៃថា ចង់មានបទថ្មីជារបស់ខ្លួនឯង ដែលមិនចំឡងពីគេ ឥឡូវការគិត និងការបំពេញក្តីស្រមៃរបស់ខ្ញុំ បានទទួលហើយ។ បើគ្មានការបរាជ័យ ក៏មិនមានការជោគជ័យដែរ ពេលយើងចេញទៅបំពេញ ការងារផ្សេងៗ តែងតែមានពាក្យពីរហ្នឹងដើរទន្ទឹម ជាមួយយើងរហូត កុំចុះចាញ់ឲ្យសោះ បើដួលត្រូវងើបដើរបន្តរទៀត!»៕

ទូច​ ស្រីល័ក្ខ
ទូច​ ស្រីល័ក្ខ
ទូច​ ស្រីល័ក្ខ
ទូច​ ស្រីល័ក្ខ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ