គេធ្លាប់តែឃើញអង្គរក្សជាបុរស តែនេះពិតជាមិនធម្មតា ដោយនារីចំនួន ២០ រូប កំពុងហ្វឹកហាត់យ៉ាងស្វិតស្វាញ នៅលើឆ្នេរសមុទ្រ ជាមួយនឹងឈុតហែលទឹក ដើម្បីក្លាយខ្លួនជាអង្គរក្សដែលមានសមត្ថភាព។ 

ការហ្វឹកហាត់នេះបានប្រព្រឹត្តទៅនៅឆ្នេរសមុទ្រ ហៃណាន នៅប្រទេសចិន។ នារីទាំង ២០ រូបនេះទទួលបានការបង្ហាត់ពី ក្រុមហ៊ុនសន្តិសុខ តៀនចាវ។ ពួកគេទាំង ២០ នាក់ ត្រូវទទួលនូវការហ្វឹកហាត់រយៈពេលពី ៨ ទៅ ១០ ខែ ដែលមាន       អ្ន​កជំនាញជាអ្នកបង្ហាត់។ ការហ្វឹកហាត់នេះធ្វើឡើង ដើម្បីអោយពូកគេទាំងនោះមានសមត្ថភាពការពារ និងបំពេញបានតាមតំរូវការ របស់អតិថិជន។ 

ក្រោយពីទទួលបាននូវការហ្វឹកហាត់ ក៏ដូចជាមានសមត្ថភាព គ្រប់គ្រាន់ហើយ ក្រុមហ៊ុនសន្តិសុខ តៀនចាវ នឹងបញ្ជូនអង្គរក្ស នារីទាំងនោះទៅកាន់ វិទ្យាស្ថាន សន្តិសុខអន្តរជាតិ អ៊ីស្រាអែល ដើម្បីហ្វឹកហាត់សមត្ថភាពបន្ថែមទៀត។

ថ្មីៗនេះ តម្រូវការផ្នែកអង្គរក្សនារីនៅក្នុង ប្រទេសចិន គឺមានការកើនឡើងគួរអោយកត់សំគាល់ ហើយវាបានក្លាយជាប្រធានបទ ដ៏ក្តៅគគុក។ គួរបញ្ជាក់ផងដែរថា នារីដែលគេ ជ្រើសរើសអោយចូលមកហ្វឹកហាត់ លុះត្រាតែជានិស្សិតឆ្នើមខាងផ្នែកច្បាប់ ទំនាក់ទំនងសាធារណៈ  ខាងផ្នែកហិរញ្ញវត្ថុ… ជាពិសេស ពួកគេត្រូវមានរូបសម្បត្តិស្រស់ស្អាត៕

ខាងក្រោមនេះជាសកម្មភាពដែលពូកគេកំពុងហ្វឹកហាត់៖

 

ដោយ៖ ព្ធលីន

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]