ភ្នំពេញ៖ តារាចម្រៀងស្រី​ កញ្ញា ប៉ាច គីមមួយ កំពុងទទួលបានការចាប់អារម្មណ៍ក្នុងស្រទាប់មិត្តៗយុវវ័យខ្លាំង ដោយសារសមត្ថភាព និងរូបសម្រស់ ដ៏ស្រស់ស្អាត ជាពិសេសស្ទីល តុបតែងខ្លួនរបស់នាង។ 

ជាក់ស្ដែង មួយរយៈចុងក្រោយនេះ តារាស្រីរូបស្រស់នេះ ដូចជាមានសន្ទុះនៃការគាំទ្រជាខ្លាំងជាមួយបទថ្មី «DOPE GIRL» ជាពិសេស តែងតែមាន វត្តមាន នៅគ្រប់កម្មវិធីធំៗជាច្រើនរាប់មិនអស់ ជាហេតុធ្វើឲ្យ រូបនាងរកបានចំណូល ពាន់ដុល្លារក្នុងមួយខែៗ។ 

ហើយ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ម្សិលមិញនេះកញ្ញា ក៏បានបង្ហោះសារ បង្ហាញពីអារម្មណ៍រំភើប ក្រោយពីជោគជ័យលើវិថីសិល្បៈ ដោយបានបន្សល់នូវផ្ទះធំមួយ ក្នុងនោះ គីមមួយ បានរៀបរាប់ថា៖ « ថ្ងៃលាភថ្ងៃជ័យ សិរីសួស្តី ទីបំផុតក្តីស្រមៃខ្ញុំក៏បានមកដល់ វាមិនងាយទេ វាហត់ណាស់ពិបាកណាស់ តែក៏សប្បាយចិត្តព្រោះវាជាកម្លាំងញើសឈាម ខ្ញុំចាប់ពីថ្ងៃនេះទៅ សូមអោយជៀសផុតពីចង្រៃ សូមអោយជួបតែរឿងល្អ មនុស្សល្អ ហើយសូមអោយខ្ញុំនឹងក្រុមគ្រួសារជួប សំណាងល្អ សុខភាពល្អ នឹងឈ្នះរាល់ឧបសក្គ»។ 

គ្រាន់តែឃើញសារនេះភ្លាម ក៏មានអ្នកគាំទ្រ លាន់មាត់សរសើរមិនដាច់ ព្រោះតែផ្ទុះបទថ្មីល្បីមិនបានប៉ុន្មានផង ប៉ាច គីមមួយ ទិញបានផ្ទះធំមួយបាត់ទៅហើយ៕

តារាចម្រៀងស្រី​ កញ្ញា ប៉ាច គីមមួយ
តារាចម្រៀងស្រី​ កញ្ញា ប៉ាច គីមមួយ
តារាចម្រៀងស្រី​ កញ្ញា ប៉ាច គីមមួយ
តារាចម្រៀងស្រី​ កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ ទើបតែទិញបានផ្ទះថ្មី
កញ្ញា ប៉ាច គីមមួយ ទើបតែទិញបានផ្ទះថ្មី
កញ្ញា ប៉ាច គីមមួយ ទើបតែទិញបានផ្ទះថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ