ភ្នំពេញ៖ ជារឿងដ៏រន្ធត់មួយ ដែលនៅក្នុងគណនីហ្វេសប៊ុករបស់តារាសម្តែងប្រុស ម៉ា ច័ន្ទបញ្ញា កាលពីប៉ុន្មានម៉ោងមុន លោកបានបង្ហោះសារជាមួយនឹងរូបភាពដ៏គួរឲ្យភ័យខ្លាច ដោយមានគេចង់ប៉ងធ្វើឃាតអ៊ំប្រុសរបស់លោក។

ដែលក្នុងនោះ ជនដៃ ដែលគេបានដឹងថាជាប៉ូលីសបានវាយធ្វើបាបអ៊ំរបស់លោកយ៉ាងខ្លាំង ខណៈដែលជនដៃដល់រូបនោះ ជោគជាំជាមួយនឹងគ្រឿងញៀនផងនោះ។

មិនត្រឹមតែប៉ុណ្ណោះបុរសជនរងគ្រោះ ដែលគេបានដឹងថាអ៊ំប្រុសរបស់លោក ជាជនពិការដៃ តែជននោះនៅតែធ្វើបាប ដល់រូបគាត់រហូតដល់ជូនទៅមន្ទីរពេទ្យ។

ដោយនៅក្នុងនោះលោកបានរៀបរាប់ថា៖ «រូបម្នាក់នេះគឺជាជនដៃដល់ ដែលមានបំណងចង់ធ្វើឃាតអ៊ំប្រុសរបស់ខ្ញុំឈ្មោះ ម៉ា រិទ្ឋី ជាសាស្ត្រាចារ្យ គណិតវិទ្យា ដែលជាជនពិការដៃផងដែរ មានឈ្មោះ សិទ្ឋ បញ្ញា បានយកកូនកាំបិតមកចាក់បំពង់ក ហើយយកដែករឹងមកវាយក្បាល នឹងមុខមាត់ បណ្តាលឲ្យជនរងគ្រោះដួលសន្លប់ស្តូកស្តឹង រងរបួស ជាទម្ងន់។ក្រោយពីនាំទៅមន្ទីរពេទ្យ កាល់ម៉ែត្រ លោកគ្រូពេទ្យវាយតំលៃបឋម ថា ចាក់ត្រូវកញ្ចឹងក បាក់ថ្គាម បាក់ធ្មេញ ដាច់អណ្តាត ស្រាមលលាក្បាល ហើយត្រូវបញ្ជូនបន្តទៅពេទ្យចារីនៅវៀតណាម។ រឿងនេះកើតទ្បើងនៅល្ងាចថ្ងៃទី23 ខែមករាឆ្នាំ2018 នៅសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ ក្បែរស្តុបព្រះបរមរដ្ឋនកោដ វិមានឯករាជ្យ។ តាមព័ត៌មាន ជនដៃដល់ ពាក់ស័កពីរប៉ូលីសហើយជោគជាំដោយគ្រឿងញៀនទៀតផង»។

មកទល់នឹងពេលនេះ បញ្ហាមួយនេះដែរ មិនទាន់ដឹងថាដោះស្រាយបានទៅយ៉ាងណាខ្លះនោះទេ មានតែបន្តរង់ចាំតាមដាន នូវរឿងរ៉ាវបន្តទៀត៕ 

របួសស្នាមជនរងគ្រោះ
អ៊ំប្រុស របស់លោក ម៉ា ច័ន្ទបញ្ញា
ទិដ្ឋភាព នៅពេលកើតហេតុ
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា