បរទេស៖ កាលពីមុនឡានហោះលើអាកាសគ្រាន់តែជាគំនិតស្រមើស្រមៃមួយប៉ុណ្ណោះ ប៉ុន្តែដោយសារការព្យាយាមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ឡានដែលអាចធ្វើដំណើរតាមអាកាស អាចនឹងលេចចេញរូបរាងយ៉ាងពិតប្រាកដ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ក្នុងពេលនេះសាលាបង្រៀន Udacity នឹងអនុញាត្តិឲ្យលោកអ្នក ធ្វើការសិក្សាការបើកបរឡានហោះតាមរយៈអនឡាញ។ លោក Sebastian Thrun ដែលសាស្ត្រាចារ្យខាងជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងជាអតីតសាស្រ្តាចារ្យនៅសាកលវិទ្យាល័យស្ទែនហ្វដ បានបង្កើតសាលាអនឡាញ Udacity នេះតាំងពីឆ្នាំ ២០១២ មកម្ល៉េះ។ បណ្ឌិតវ័យ ៥០ឆ្នាំរូបនេះ រំពឹងថា វគ្គសិក្សាឡានហោះ ដែលនឹងចាប់ផ្តើមទទួលពាក្យក្នុងខែកុម្ភៈខាងមុខនេះ នឹងអាចទាក់ទាញសិស្សយ៉ាងហោចណាស់ចំនួន ១០ ០០០នាក់ដែរ។

សាលាអនឡាញ Udacity នឹងផ្តល់ជូនថ្នាក់សិក្សាដែលមានរយៈពេល ១២សប្តាហ៍ នៅក្នុងតម្លៃ ១ ២០០ដុល្លារអាមេរិក។ សិស្សនីមួយៗនឹងអាចរៀនអំពី Aerial Robotics និងប្រព័ន្ធឆ្លាតវៃ AI ហើយបន្ទាប់ពីសិស្សប្រឡងជាប់ ពួកគេនឹងទទួលបានវិញ្ញាបនប័ត្រមួយបញ្ជាក់អំពីការបញ្ចប់ការសិក្សាផងដែរ៕

លោក Sebastian Thrun
ម៉ូដែលឡានហោះ
ម៉ូដែលឡានហោះ
ម៉ូដែលឡានហោះ
ម៉ូដែលឡានហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]