ភ្នំពេញ៖ អ្នកណាៗក៏បាន ដឹងពីទំនាក់ទំនងតារាសម្ដែងចាស់វស្សា អ្នកនាង ចនច័ន្ទ លក្ខិណា និង កញ្ញា សូដា នីតា ថាអ្នកទាំងពីរ មានភាពស្និទ្ធស្នាល ជាមួយគ្នា ប្រៀបបានដូចជាបងប្អូនទៅហើយ។

ហើយរឿងដ៏ចៃដន្យនោះ បច្ចុប្បន្នតារាឆ្នើមទាំងពីរ កំពុងជាប់សម្ដែងរួមគ្នា ក្នុងភាពយន្តថ្មីរឿង «រាជនីភូមិគ្រឹះ» របស់ទូរទស្សន៍ហង្សមាស ដែលត្រៀមនឹងចាក់បញ្ចាំង ជូនទស្សនិកជន បានទស្សនា ក្នុងពេលឆាប់ៗនេះ។

ប៉ុន្តែអ្វីដែលប្លែក គួរជាទីចាប់អារម្មណ៍នោះ មុននេះគណនី(IG) របស់ កញ្ញា សូដា នីតា ក៏បានបង្ហោះវីដេអូខ្លី ស្តែងពីការសម្ដែង បែបស្រវឹង ជាមួយរៀមច្បង អ្នកនាង ចនច័ន្ទ លក្ខិណា ដែលជាឈុតមួយក្នុងរឿងនោះផ្ទាល់

ដោយក្នុងនោះ គេសង្កេតឃើញថា តារាស្រីទាំងពីរដួងនេះ ពិតជាមានភាពប៉ិនប្រសព្វខ្លាំងណាស់ សូម្បីតែឈុតបែបនេះ ក៏ពួកគេអាចសម្ដែងចេញមកបានយ៉ាងល្អឥតខ្ចោះ ធ្វើឲ្យអ្នកទស្សនា អត់ទ្រាំមិនសរសើរមិនបាន។

ជាពិសេស គ្រាន់តែឃើញ ឈុតនេះភ្លាម ក៏មានប្រិយមិត្តជាច្រើន អន្ទះសាររង់ចាំទស្សនា រឿងថ្មី ដែលអ្នកទាំងពីរបាន ចូលរួមសម្ដែងនេះតែម្ដង៕

ចង់ជ្រាបថា ចនច័ន្ទ លក្ខិណា និង សូដានីតា ពូកែចូលតួប៉ុណ្ណា ទស្សនាវីដេអូទាំងអស់គ្នា៖  

តារាសម្ដែងចាស់វស្សា អ្នកនាង ចនច័ន្ទ លក្ខិណា
តារាសម្ដែងចាស់វស្សា អ្នកនាង ចនច័ន្ទ លក្ខិណា
តារាសម្ដែងកញ្ញា សូដា នីតា
តារាសម្ដែងចាស់វស្សា អ្នកនាង ចនច័ន្ទ លក្ខិណា និង សូដា នីតា ក្នុងឈុតបែបស្រវឹង
តារាសម្ដែងចាស់វស្សា អ្នកនាង ចនច័ន្ទ លក្ខិណា និង សូដា នីតា ក្នុងឈុតបែបស្រវឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា