រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​កញ្ញា​នី មុនីនាថ ត្រៀម​នឹង​លាតត្រដាង​ការណ៍​ពិតជា​មួយ​អតីត​គូ​ដណ្តឹង​លោក​អ៊ឹ​ង សូ​ឡា​ង បន្ទាប់​រឿង​ក្តី​បញ្ចប់ ។ ខណៈ​ពេល​រឿង​ក្តី​នៅ​ក្នុង​ដៃ​តុលាការ​នៅ ឡើយ នី មុនីនាថ បកស្រាយ​លម្អិត​ណាមួយ​ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យបណ្តឹង​របស់​លោក​អ៊ឹង សូ​ឡា​ង ពី​បទ​នាង​បោកប្រាស់​នោះ​ឡើយ។ មុនីនាថ​បាន​ប្រគល់​កិច្ចការ​ទាំងស្រុង​ឲ្យ​ទៅ​មេធាវី​របស់​នាង​ជា​អ្នក​ចាត់ចែង ។ នាង​រំពឹង​ទុក​ថា រឿង​ក្តី​មួយ​នេះ​នាង​នឹង​ទទួល​បាន​ជោគជ័យ​ពី​អតីត​គូ​ដណ្តឹង​លោក​អ៊ឹ​ង សូ​ឡា​ង ។

នី មុនីនាថ បាន​ស្នើ​សុំ​ដល់​សារព័ត៌​មាននៅ​ក្នុងស្រុក​នានា កុំ​ឲ្យ​ចុះ​ផ្សាយ​អ្វី​ដែល​ខុស​ពី​ការណ៍​ពិត ហើយ​មិន​បាន​សួរ​នាង​ដោយ​ផ្ទាល់ ក្នុង​ពេល​ដែល​នាង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ឆ្លើយ​តប ក្រោយ​បញ្ចប់រឿង​ក្តី ។

តារាភាពយន្ត​កញ្ញា​នី មុនីនាថ ត្រៀម​នឹង​លាតត្រដាង​ការណ៍​ពិតជា​មួយ​អតីត​គូ​ដណ្តឹង​លោក​អ៊ឹ​ង សូ​ឡា​ង បន្ទាប់​រឿង​ក្តី​បញ្ចប់

នី មុនីនាថ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា​នាង​នឹង​លាតត្រដាង​ការណ៍​ពិត​ពាក់ព័ន្ធ​ជាមួយនឹង​លោក​អ៊ឹ​ង សូ​ឡា​ង ក្រោយ​ពេល​ដំណើរការ​ក្តី​របស់​នាង​រួចរាល់ ដោយសារ​តែ​ពេល​នេះ​មេធាវី​របស់​នាង​កំពុង​តែ​ចាត់ចែង ។

ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យបណ្តឹង​នេះ​ដែរ ប្រភព​ក្រៅផ្លូវការ​មួយ​អះអាង​ប្រាប់​សារព័ត៌មាន​ថា អតីត​គូ​ដណ្តឹង​នាង​នី​មុនីនាថ លោក​អ៊ឹ​ង សូ​ឡា​ង បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដើម្បី​តតាំង​ជាមួយ​នាង ខណៈ​ពេល​ដែល​រឿង​ក្តី​មួយ​នេះ​កាន់តែ​អូស​បន្លាយ​យូរ ។

អតីត​គូ​ដណ្តឹង​តារា​សម្តែង​នាង​នី មុនីនាថ ដែល​ជា​អាណិកជន​អា​មេ​រិ​ក​លោក​អ៊ឹ​ង សូឡាង បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​ឱ្យ​នាង​សងជំងឺចិត្ត​មក​ឱ្យ​ខ្លួន​ជាង​១០​ម៉ឺន​ដុល្លារ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​កាត់​ផ្តាច់ចំណង​ស្នេហ៍ ។ លោក​អ៊ឹ​ង សូ​ឡា​ង ចាត់​ទុក​នី មុនីនាថ ថា​បោក​ប្រាស់​ខ្លួន​ក្នុង​ពេល​នៅ​ស្និទ្ធស្នាល​ជាមួយ​គ្នា ដោយ​លោក​បាន​ទិញ​របស់របរ​មាន​តម្លៃ​មួយ​ចំនួន​ឱ្យ​នាង តែ​ដល់​ពេល​ធ្លាក់​ទិដ្ឋាការ​ឲ្យ​នាង​ទៅ​នៅ​អា​មេ​រិ​ក​ជាមួយ​គ្នា​នោះ ត្រូវ​នាង​បដិសេធ​ទៅ​វិញ ។

យោង​តាម​ពាក្យបណ្តឹង​របស់​លោក​អ៊ឹង សូ​ឡា​ង បញ្ជាក់​ថា លោក​បាន​ស្នើ​សុំ​តុលាការ​បង្គាប់​ឱ្យ​នី មុនីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​ប្រាក់​សងជំងឺចិត្ត​មក​លោក​ចំនួន​៥​ម៉ឺន​ដុល្លារ​ទៀត ។ ពាក់ព័ន្ធ​ពាក្យបណ្តឹង​នេះ​ដែរ ម្តាយ​របស់​នី មុនីនាថ ធ្លាប់​បដិសេធ​ថា កូនស្រី​គាត់​មិន​បាន​​បោកប្រាស់​គូ​ដណ្ដឹង​យក​លុយ​ទិញ​ផ្ទះ ឡាន ដី មាស​ពេជ្រ និង​គ្រឿងអលង្ការ​ទេ ៕

នី មុនីនាថ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា​នាង​នឹង​លាតត្រដាង​ការណ៍​ពិត​ពាក់ព័ន្ធ​ជាមួយនឹង​លោក​អ៊ឹ​ង សូ​ឡា​ង

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ