(ភ្នំពេញ)៖ តារាសម្ដែងលោក ថមមី បន្ទាប់ពីមានបណ្ដាញសារព័ត៌មានានា ចុះផ្សាយពីទំនាក់ទំនងរវាងលោក ជាមួយនឹងកញ្ញា សួស វីហ្សា និងមានឈ្មោះពាក់ព័ន្ធដល់ នាង ប្រិមប្រិយនោះ លោកបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ខណៈថ្មីៗនេះ លោកបានបញ្ចេញសារជាច្រើនឃ្លា ក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ដែលមានខ្លឹមសារ ចង់ប្រាប់មហាជនថា កុំយកស្រីណាផ្សេង មកពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងរបស់លោក និង សួស វីហ្សា ទោះស្នេហារបស់លោកយ៉ាងម៉េចក៏ដោយ ពោល គឺកុំទើសនឹងរឿងលោកតែម្ដង ព្រោះជាកម្មសិទ្ធផ្ទាល់ខ្លួន។

លោកបានសរសេរសារ លើគណនីហ្វេសប៊ុកយ៉ាងវែងអន្លាយ នៅថ្ងៃនេះថា «ថ្ងៃនេះ ពេលនេះខ្ញុំចង់ជម្រាបជូន បងប្អូនទាំងអស់ ពិសេសបងៗ ខាងសារព័ត៌មាន ឲ្យបានដឹងថា រូបខ្ញុំ គឺមិនបានពាក់ព័ន្ធ ជាមួយស្រីណាទាំងអស់ ដូចព័ត៌មានបានចុះនោះទេ វាមិនមែនការពិតទេ ក្រៅពីមនុស្សម្នាក់ ដែលខ្ញុំស្រឡាញ់ (S) ពួកបងៗបណ្តាសារព័ត៌មាន មេត្តាឈប់យកនរណាម្នាក់ផ្សេង មកចូលពាក់ព័ន្ធជាមួយពួកខ្ញុំ តទៅទៀតទៅ ហើយរាល់ព័ត៌មានទាំងអស់ ដែលទាក់ទងរវាងពួកខ្ញុំ សូមមេត្តាគួរតែមានការអនុញ្ញាត្តិ សម្ភាសន៍ពួកខ្ញុំជាមុនសិន មុននឹងដើរចុះព័ត៌មានបែបនេះ កុំចេះតែដើរលឺតៗយកមកចុះទាំងមិនពិត សូមមេត្តាយល់ផង ជាពិសេសគេខាងស្រី តើគេមានអារម្មណ៍យ៉ាងណា ពេលបានឃើញព័ត៌មានចឹងៗអី គេមានម៉ែមាឪពុកមានបងប្អូន សូមឲ្យតម្លៃមនុស្សស្រីផង ហើយរាល់ទំនាក់ទំនងពួកខ្ញុំ យ៉ាងណាក៏ដោយក៏ពួកបងៗ គ្មានសិទ្ធមកចុះចឹងៗ!»។

លោក ថមមី បន្តសង្កត់ធ្ងន់ទៀតថា «គួរតែឲ្យតម្លៃ និងគោរពគេខាងស្រីផង ខ្ញុំខាងប្រុសមិនអីទេ ខូចឈ្មោះនោះតែគេខាងស្រីនោះ វាយ៉ាងម៉េចវិញ យើងក៏មានម្តាយជាស្រីបងស្រីប្អូនស្រី តើអារម្មណ៍យ៉ាងណា បើធ្លាក់លើយើងវិញនោះ សូមចុះតែព័ត៌មាន ដែលពិតបានហើយកុំធ្វើយ៉ាងនេះតទៅទៀត ជាចុងក្រោយ ក៏សូមអរគុណបងៗ បណ្តាសារព័ត៌មាន ដែលបានចំណាយពេលវេលា មកគិតចាប់អារម្មណ៍ចង់ដឹងរឿងរបស់ខ្ញុំ សង្ឃឹមថាលើកក្រោយមុននឹង ចេញព័ត៌មានអីនោះ សូមមេត្តាផ្តល់កិត្តិយសឲ្យគេ ហើយដឹងច្បាស់ចាំនិយាយចេញមក ហើយឈប់យកឈ្មោះស្រីណាមកពាក់ព័ន្ធ ជាមួយក្នុងរឿងពួកខ្ញុំទៀត ព្រោះជីវិតខ្ញុំមានក្តីស្រឡាញ់ខ្លាំង លើមនុស្សម្នាក់ប៉ុណ្ណោះ គឺគាត់(S) .ហើយទោះខ្ញុំពេលនេះ ជាមួយគាត់យ៉ាងណានោះ វាក៏ជារឿងរបស់កម្មសិទ្ធផ្ទាល់ខ្លួនដែរ សូមអរគុណ»។

គួរបញ្ជាក់ថា ការរៀបរាប់ខាងលើនេះ គឺជាសារក្នុងចិត្តរបស់លោក ថមមី ដែលត្រូវបានមហាជនដឹងថា លោកគឺជាគូស្នេហ៍របស់តារាចម្រៀង កញ្ញា សួស វីហ្សា ហើយត្រូវបានគេសង្ស័យថា អ្នកទាំងពីរកំពុងរួមរស់នៅ ជាមួយគ្នា ក្រោមដំបូលផ្ទះតែមួយទៀតផង៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថមមី