ភ្នំពេញ៖ តារាចម្រៀងជួរមុខ អ្នកនាងពេជ្រ សោភា កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ទោះបីជានាងមានអាយុកាន់តែច្រើនក្តីចំណែកឯ ការងារសិល្បៈវិញក៏រឹតតែមមាញឹកមិនធម្មតា។

ពីមួយថ្ងៃទៅមួយថ្ងៃ តារារូបនេះតែងមានអ្វីថ្មីប្លែកៗសម្រាប់អ្នកគាំទ្រ មិនត្រឹមតែប៉ុណ្ណោះ រាល់ស្នាដៃដែលនាងបានបញ្ចេញ អ្នកគាំទ្រសឹងតែគ្រប់រូប ជាពិសេស យុវវ័យតែម្តង គឺចូលចិត្តនាងយ៉ាងខ្លាំង។

ដោយឡែក ឆ្នាំ២០១៨ ចូលបានជិតមួយខែទៅហើយឃើញថា តារាគ្រប់រូបតែងមានអ្វីប្លែកៗជាច្រើន ជាមួយនឹងកាដូដ៏មានតម្លៃជូនខ្លួនឯងទៀត នៅក្នុងនោះ ឃើញថា អ្នកនាងពេជ្រ សោភា ចាប់តាំងពីចូលឆ្នាំថ្មី នាងទិញកាដូមានតម្លៃឲ្យខ្លួនឯងជាច្រើន។

ដោយនៅក្នុងនោះ កាដូដែលនាងទិញសុទ្ធតែជាគ្រឿងអលង្ការ ដែលមានគ្រប់ឈុត តែម្តង ទាំងខ្សែដៃ ឫចិញ្ចៀនតូច ធំ តែបើនិយាយពីតម្លៃក៏មិនណយនោះដែរ បើឈុតខ្លះសុទ្ធតែជាពេជ្រនោះ។

ដូច្នោះហើយ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើនលួចច្រណែនដល់រូបនាងគ្រប់គ្នា ដែលនាងពិតជាមានភាពជោគជ័យខ្លាំងនៅក្នុងការងារសិល្បៈ និងបានក្លាយខ្លួនជាតារាល្បីមានមុខមាត់ គ្រប់កម្មវិធីបែបនេះ៕ 

តារាចម្រៀងជួរមុខ អ្នកនាងពេជ្រ សោភា
តារាចម្រៀងជួរមុខ អ្នកនាងពេជ្រ សោភា
តារាចម្រៀងជួរមុខ អ្នកនាងពេជ្រ សោភា
តារាចម្រៀងជួរមុខ អ្នកនាងពេជ្រ សោភា
គ្រឿងអលង្ការ របស់អ្នកនាងពេជ្រ សោភា
គ្រឿងអលង្ការ របស់អ្នកនាងពេជ្រ សោភា
គ្រឿងអលង្ការ របស់អ្នកនាងពេជ្រ សោភា
គ្រឿងអលង្ការ របស់អ្នកនាងពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា