ថៃ៖ កំពូលតារាលំដាប់ប្រទេសថៃ កញ្ញា Aum Patcharapa ដែលមនុស្សភាគច្រើន សុទ្ធសឹងតែស្គាល់នាងទាំងអស់ ដោយសារតែនាងបានប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ និងតាមរយៈការសម្តែងរឿងភាគយ៉ាងច្រើនផងដែរ។

អ្វីដែលពិសេសនោះ គឺបើនិយាយពីសម្រស់របស់នាងវិញ សឹងតែធ្វើឲ្យតារាក្មេងជំនាន់ក្រោយសុំចាញ់ ដោយសារតែសម្រស់នាងគ្មានការប្រែប្រួលបន្តិចសោះ នៅតែលេងខ្លួន ស្អាតស៊ិចស៊ី គួរឲ្យស្រលាញ់ដដែល លើសពីនេះ អ្នកគាំទ្រជាច្រើន ស្ទើរតែមិនជឿទេ ថានាងមានវ័យចូល ៤០ឆ្នាំទៅហើយ ។

ជាក់ស្តែង កាលពីម្សិលមិញនេះ ក៏បានឃើញតារាសម្តែងស្រីម្នាក់ នាង Pooklook Fonthip បង្ហោះរូបភាព នៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម ជាមួយនឹងនាង Aum ផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ និយាយនោះគឺ មានអ្នកគាំទ្រ ជាច្រើនបាននិយាយថា Pooklook Fonthip ជាតារាក្មេងជំនាន់ក្រោយ និងមានអាយុតិចជាង Aum ច្រើនទៀតផង តែសម្រស់នៅពេលថតជិតគ្នា សឹងតែចង់ចាស់ជាង Aum ទៅទៀត៕ 

Aum Patcharapa
Aum Patcharapa
Pooklook Fonthip
Pooklook Fonthip
Aum Patchrapa និង Pooklook Fonthip
Aum Patchrapa និង Pooklook Fonthip
Aum Patchrapa និង Pooklook Fonthip

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]