ភ្នំពេញ៖ ប្រិយមិត្ដបានដឹងស្រាប់ហើយថា តារាឆ្នើម Cristiano Ronaldo និង Lionel Messi គឺជាកំពូលតារាបាល់ទាត់ដែលមនុស្សទូទៅចាត់ទុកថា ជាកំពូលកីឡាករដ៏ខ្លាំងជាងគេនាពេលបច្ចុប្បន្ននេះ។

ជាក់ស្ដែងក្នុងរយៈពេលជាង ១ទស្សវត្សនេះ កីឡាករទាំង២ បានប្រកួតប្រជែងគ្នាក្នុងពានរង្វាន់ជាច្រើន ទាំងពានរង្វាន់ក្នុងក្លិប ក្នុងក្រុមជម្រើសជាតិ និងឯកត្ដជនថែមទៀតផង។ ដោយសារតែទេពកោស្យលដ៏អស្ចារ្យ និងការឈ្នះពានរង្វាន់ជាច្រើនរបស់អ្នកទាំង២ ធើ្វឲ្យមតិជាច្រើនបានលើកឡើងថា តើរវាង Ronaldo និង Messi មួយណាខ្លាំងជាង ដោយអ្នកខ្លះថា Ronaldo អ្នកខ្លះទៀតថា Messi ដែលធើ្វឲ្យមានការពិភាក្សា ក៏ដូចជាការបញ្ចេញមតិគ្នាច្រើនទាក់ទងទៅនឹងចំនុចនេះ។

ថៃ្ងនេះ Khmerload នឹងធើ្វការសាកសួរយុវវ័យមួយចំនួន ថាតើរវាង Ronaldo និង Messi ពួកគេជ្រើសយកមួយណាដែរ?

Messi Vs Ronaldo

ជួបជាមួយ លោក ចាប នាង ដែលជានិច្ចកាលរូបលោកតែងតែមកលេងបាល់ និងរត់ហាត់ប្រាណនៅពហុកីឡដ្ឋានជាតិ បានឲ្យដឹងថា គាត់ចូលចិត្ដ Messi ជាង Ronaldo ដោយសារកីឡាករសញ្ជាតិអាហ្សង់ទីននេះ មានភាពអត់ធ្មត់ និងមានសីលធម៌ ក៏ដូចជាចង្វាក់លេងរហ័សជាងប្រធានក្រុមជម្រើសជាតិព័រទ័រហ្គាល់។  

លោក ចាប នាង ចូលចិត្ដ Messi

ងាកទៅរកបងប្រុសចំនួន ២នាក់វិញ គឺបងប្រុស សុធារិទ្ធ និងបងប្រុស មុន្នី ដោយពួកគាត់បានលើកឡើងថា ពួកគាត់ចូលចិត្ដ Ronaldo ជាង Messi ដោយសារ Ronaldo មានកាយសម្បទារឹងមាំ សន្ទុះលឿន និងមានភាពច្បាស់លាស់ក្នុងការស៊ុតបាល់បញ្ចូលទី ជាងខែ្សប្រយុទ្ធរបស់ក្រុម Barcelona។

បងប្រុស សុធារិទ្ធ ចូលចិត្ដ Ronaldo
បងប្រុស មុន្នី ចូលចិត្ដ Ronaldo

មិនខុសគ្នាពីបងប្រុសដំបូងគេនោះឡើយ បងប្រុស ឧត្ដម និង មុន្នីឧត្ដម គឺពួកគាត់គិតថា Messi ល្អជាង Ronaldo ដោយសារប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន រូបនេះមានភាពចាស់ទុំ ការលេងជាក្រុម និងឈ្នះពានរង្វាន់ច្រើនជាង Ronaldo ដែលនេះគឺជាមូលហេតុដែល Messi ល្អជាង Ronaldo។ 

បងប្រុស ឧត្ដម ចូលចិត្ដ Messi
លោក មុន្នីឧត្ដម ចូលចិត្ដ Messi

ដោយឡែក ប្អូនប្រុស បាក់គីម បានឲ្យដឹងថា រូបគេសម្រេចយក Ronaldo ដោយសារកីឡាកររូបនេះ មានកម្លាំងស៊ុតខ្លាំង និងមានអាយុច្រើនជាង Messi ខណៈដែលប្អូនប្រុស ឈុនលី ដែលជាសិស្សថ្នាក់ទី១២ បានលើកឡើងថា Messi មានបច្ចេកទេសលេងល្អ និងមិនសូវប្រើកម្លាំងដូច Ronaldo ទេ ដែលជាមូលហេតុធើ្វឲ្យប្អូនចូលចិត្ដកីឡាករជំនាញជើងឆ្វេង រូបនេះ។ 

ប្អូនប្រុស បាក់គីម ចូលចិត្ដ Ronaldo
ប្អូនប្រុស ឈុនលី ចូលចិត្ដ Ronaldo

សម្រាប់កញ្ញា ផាណា និង កញ្ញា វត្ដី បានជ្រើសរើសយក Messi ដោយសារតែកីឡាករកូន ២រូបនេះ សង្ហារ ហើយការលេងទាំងក្នុងក្រុមជម្រើសជាតិ និងក្លិប គឺមានភាពល្អប្រសើរ ចេះគោរព និងឲ្យតម្លៃដល់មិត្ដរួមក្រុមរបស់គេ។ 

កញ្ញា ផាណា ចូលចិត្ដ Messi
កញ្ញា វត្ដី ចូលចិត្ដ Messi

យ៉ាងណាមិញ សម្រាប់កញ្ញា ចន្នី និងប្អូនស្រី ម៉េវ គឺពួកគេជ្រើសយក Ronaldo ដោយសារកីឡាករជំនាញជើងស្ដាំរូបនេះ មានរាងសង្ហារ ចង្វាក់នៃការលេងល្អ ជាពិសេសគឺយុវតីទាំង២ ឧស្សាហ៍តាមដានការប្រកួតរបស់ Ronaldo ច្រើនជាង Messi។

កញ្ញា ចន្នី និងប្អូនស្រី ម៉េវ ចូលចិត្ដ Ronaldo

ឆ្លងកាត់ការសាកសួរយុវជន និងយុវតី មួយចំនួនរួចមក ឃើញថាម្នាក់ៗមានយោបល់ខុសគ្នាៗ ខ្លះស្រដៀងគ្នា ដោយលទ្ធផលគឺ Messi ទទួលសម្លេងគាំទ្រច្រើនជាង Ronaldo។

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសាកសួរចង់ដឹងមតិយោបល់ខ្លះទាក់ទងទៅនឹងម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ ទាំង២រូបនេះប៉ុណ្ណោះ។

សូមបញ្ជាក់ថា កីឡាករទាំង២ គឺមានទេពកោសល្យ ក៏ដូចជាសមត្ថភាពរៀងៗខ្លួន ដោយពួកគេអាចឈ្នះពានរង្វាន់ជាច្រើន និងបានប្រកួតប្រជែងគ្នាអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ Khmerload មិនហ៊ានកាត់សេចក្តីថានរណាល្អជាងទេ មានតែប្រិយមិត្ដជាអ្នកពិចារណា និងធើ្វការសម្រេចដោយខ្លួនឯងថា រវាង Cristiano Ronaldo និង Lionel Messi មួយណាគឺជាកីឡាករល្អជាងគេលើលោក៕

Cristiano Ronaldo
Cristiano Ronaldo
Lionel Messi
Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]