ភ្នំពេញ៖ មុននេះបន្តិច មានប្រិយមិត្ត អ្នកគាំទ្រ ជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី ឃើញរូបភាពរបស់តារាសម្តែងស្រីអ្នកនាង  គង់ ចាន់ស្រីមុំ កំពុងគេងសម្រាកនៅលើគ្រែពេទ្យ និងកំពុងទទួលការពិនិត្យពីគ្រូពេទ្យ ។

ក្នុងនោះ លោក គឹម សីហា ជាស្វាមីបានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកថា «ភ្ញាក់ឡើងមកពេទ្យមិនចង់ទាន់ ភ័យណាស់ខ្ញុំ ឧស្សាហ៍ ឈឺពោះ ដោយមិនដឹងមូលហេតុ ឆាប់ជាណា »

នេះជាលើកដំបូងហើយ ដែលឃើញលោក គឹម សីហា ភ័យតក់ស្លុតខ្លាំង រហូតដល់ថ្នាក់បង្ហោះសារ បង្ហាញពីអារម្មណ៍ព្រួយបារម្ភ ក្រោយឃើញអាការៈ ភរិយា មិនស្រួលបែបនេះ លើបណ្ដាញសង្គម ។ 

ក្នុងអត្ថន័យសារ ក៏បានបញ្ជាក់ច្បាស់ណាស់ថា ស្រីមុំ តែងឧស្សាហ៍ឈឺពោះ ដោយគ្មានមូលហេតុណាស់ ហើយបញ្ហានេះ បានធ្វើឱ្យរូបលោក ដែលជាស្វាមី កើតក្តីព្រួយបារម្ភ ពីសុខភាពប្រពន្ធ និង កូនក្នុងផ្ទៃយ៉ាងខ្លាំង ។

ជាក់ស្ដែង ស្ថានភាព អ្នកម្ដាយសម័យថ្មីរូបនេះ កំពុងទទួលការ ពិនិត្យពីក្រុមគ្រូពេទ្យជំនាញ ក្នុងមន្ទីរពេទ្យឯកជនមួយ យ៉ាងយកចិត្តទុកដាក់ ដោយពេលនេះនៅពុំទាន់ដឹងលទ្ធផលនៅឡើយទេ។

យ៉ាងណាមិញ គ្រប់គ្នា រំពឹងថាអ្នកនាង គង់ ចាន់ស្រីមុំ និងកូនក្នុងផ្ទៃ ពិតជាមានសុវត្ថិភាព ជាពិសេស ទាំងម្ដាយកូនទាំងពីរ នឹងមានសុខភាពល្អជាក់ជាមិនខាន៕

សារដែលលោក សីហា បានបង្ហោះមុននេះ
អ្នកនាង គង់ចាន់ស្រីមុំ
អ្នកនាង គង់ចាន់ស្រីមុំ និងស្វាមី
អ្នកនាង គង់ចាន់ស្រីមុំ និងស្វាមី
អ្នកនាង គង់ចាន់ស្រីមុំ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា