ចិន៖  អាពាហ៍ពិពាហ៍រវាងកម្លោះសង្ហាវ័យ ២៣ឆ្នាំ ជាមួយស្ត្រីមេម៉ាយវ័យ ៣៨ឆ្នាំ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសចិន ដោយងឿងឆ្ងល់យ៉ាងខ្លាំងអំពីមនោសញ្ចេតនារបស់គូស្នេហ៍មួយគូនេះ។

កម្មវិធីដ៏គគ្រឹកគគ្រេងមួយត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Qionghai ខេត្ត Hainan ប្រទេសចិន កាលពីថ្ងៃទី ១៩ មករា ឆ្នាំ២០១៨កន្លងទៅ។

ម្លោះសង្ហាវ័យ ២៣ឆ្នាំ បានរៀបការជាមួយស្ត្រីមេម៉ាយវ័យ ៣៨ឆ្នាំ

យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា កម្លោះវ័យក្មេងរូបនេះ បានចេញមុខទទួលខុសត្រូវរាល់កំហុសឆ្គង ដែលខ្លួនបានធ្វើលើស្ត្រីរូបនេះឲ្យមានផ្ទៃពោះ ដោយរូបគេបានសុំនាងរៀបការតែម្តង។

គួរបញ្ជាក់ថា កូនក្រមុំរូបនេះមានអាយុតិចជាងម្តាយកូនកម្លោះតែ១ឆ្នាំប៉ុណ្ណោះ ហើយនាងថែមទាំងមានកូនប្រុសម្នាក់ អាយុ១៤ឆ្នាំទៀតផង។

កូនក្រមុំនេះ មានអាយុតិចជាងម្តាយកូនកម្លោះតែ១ឆ្នាំប៉ុណ្ណោះ

សារព័ត៌មាន SETN  បានចុះផ្សាយថា ពីដំបូងឡើយ ឪពុកម្តាយខាងប្រុសមិនបានយល់ស្របជាមួយអាពាហ៍ពិពាហ៍នេះទេ ប៉ុន្តែនៅពេលដែលកូនក្រមុំហ៊ានជូនប្រាក់ ៦៦០ ០០០យ័ន (ប្រហែល ១០ម៉ឺនដុល្លារអាមេរិក) រួមទាំងដីឡូត៍ និងរថយន្តម៉ាក Ferrari ដែលតម្លៃ ៥លានយ័ន (ប្រហែល ៧៨ម៉ឺនដុល្លារអាមេរិក)  ពួកគេក៏យល់ព្រមរៀបការតែម្តង។

កូនក្រមុំហ៊ានជូនប្រាក់ប្រហែល ១០ម៉ឺនដុល្លារអាមេរិក រួមទាំងដីឡូត៍ និងរថយន្តម៉ាក Ferrari ដែលតម្លៃ ប្រហែល៧៨ម៉ឺនដុល្លារអាមេរិក

នៅក្នុងវីដេអូមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ គេអាចមើលឃើញប្តីប្រពន្ធថ្មីថ្មោងមួយគូនេះ កំពុងជិះនៅក្នុងឡានទំនើប ហើយបក់ដៃដាក់ភ្ញៀវដែលមកចូលរួមកម្មវិធីរបស់ពួកគេ។ គេក៏បានឃើញកូនក្រមុំគ្រងឈុតស ជាមួយគ្រឿងអលង្កាមាស ដែលមានទាំងចិញ្ចៀន កងដៃ និងខ្សែកធំៗផងដែរ។

ទោះជាយ៉ាងណា អ្នកលេងបណ្តាញសង្គមក៏មានមតិផ្សេងៗពីគ្នាអំពីរឿងនេះដែរ ប៉ុន្តែភាគច្រើនបានគិតថា បុរសម្នាក់នោះ រៀបការព្រោះតែទ្រព្យសម្បត្តិតែប៉ុណ្ណោះ៕

អ្នកលេងបណ្តាញសង្គមក៏មានមតិផ្សេងៗពីគ្នាផងដែរ ប៉ុន្តែភាគច្រើនបានគិតថា បុរសម្នាក់នោះ រៀបការព្រោះតែទ្រព្យសម្បត្តិតែប៉ុណ្ណោះ

ចង់ដឹងថា កម្មវិធីរៀបការរបស់គូស្នេហ៍ថ្មីថ្មោងមួយគូនេះ ពិតជាគគ្រឹកគគ្រេងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]