កាលពីប៉ុន្មានថ្ងៃទី​ ៩ ខែមិនា កន្លងទៅនេះ មានបុរសក្មេងម្នាក់បានបើករថយន្តរេរចង្កូត ទៅប៉ះរថយន្ត Rolls-Royce ដែលមានតំលៃថ្លៃមហាសាលមួយ។ តាមប្រភពពត័មានចិនបានអោយដឹងថា ដំបូងឡើយម្ចាស់រថយន្ត Rolls-Royce បាន ចតរថយន្តខ្លួនទុកចោលហើយចូលទៅក្នុងភោជនីយដ្ឋានបាត់ ប៉ុន្មាននាទីក្រោយមក ក៏មានរថយន្តមួយគ្រឿងទៀត មករេរចង្កូតមកបុក ចំពីចំហៀងតែម្តង បន្ទាប់មកម្ចាស់រថយន្តបង្កហេតុបាន ចេញពីរថយន្តដោយភ្នែកសំឡឹងមើល ការខូចខាតរបស់ រថយន្ត Rolls-Royce ទាំងសភាពភិតភ័យ ភ្លាមៗនោះម្ចាស់រថយន្ត Rolls-Royce ក៏បានដើរចេញពីហាង ឃើញហេតុការបែបនេះក៏បាន ប្តឹងប៉ូលីស។ បន្ទាប់ពីបានពិនិត្យ ទៅលើការខូចខាតរបស់រថយន្ត Rolls-Royce ហើយម្ចាស់រថយន្ត ក៏បានប្រាប់បុរសក្មេងដែលជាអ្នកបង្កហេតុថា គេត្រូវការ លុយចំនួន 74 301 ដុល្លាដើម្បីធ្វើការជួសជុលឡើងវិញ។ គួរបញ្ជាក់ផងដែរថា រថយន្តម៉ាក Rolls-Royce គឺមានតំលៃដល់ទៅ រាប់សែនដុល្លា ហើយបុរសក្មេងនោះមានប្រាក់ខែ ត្រឹមតែ ៥០០ ដុល្លាក្នុង ១​ ខែតែប៉ុន្នោះ។ បុរសក្មេងបានសម្រេចចិត្តលក់ឡាន ផ្ទះហើយនិង ទ្រព្យសម្បត្តិផ្សេងៗទៀត របស់គាត់ ហើយខ្ចីលុយធនាគារបន្ថែម ប៉ុន្តែនៅតែមិនគ្រប់។ ដោយ​មានចិត្តអាណិតអាសូរម្ចាស់រថយន្ត Rolls-Royce បានជួយចេញលុយបង្គ្រប់ ដើម្បីជួសជុលឡាន ១ គ្រឿងនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះម្ចាស់រថយន្តទាំងពីរនាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

 

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]