ថៃ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាពនាយពាក់មី បានសាងប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ ពិតជាមិនអន់នៅក្នុងវិស័យសិល្បៈ នាពេលបច្ចុប្បន្នលោក ក៏មានប្រជាប្រិយភាពកាន់តែខ្លាំងដែរ។

ស្របពេលជាមួយនឹងភាពជោគជ័យរបស់តារារូបនេះ បានធ្វើឲ្យលោកបានកែប្រែជីវភាពខ្លួនឯង និងគ្រួសារឲ្យមានភាពសម្បូរសប្បាយជាងមុន ចំណែកឯគ្រួសាររបស់លោកកាន់តែមានសុភមង្គល។

ជាក់ស្តែងនៅក្នុងបណ្តាញសង្គម របស់លោក ពាក់មី បានបង្ហោះរូបភាព ជាមួយនឹងសារមួយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែល លោកហ៊ានធ្វើបែបនេះ នៅឯប្រទេសក្រៅ។

នៅក្នុងនោះដែរ គឺលោកបានដាក់ខ្លួនសម្រាកនៅលើឥដ្ឋការ៉ូ ដែលនៅទីនោះមានមនុស្សជាច្រើន តែលោកនៅតែធ្វើបែបនេះ ហើយលោកក៏បានរៀបរាប់ថា«អត់មានអ្នកស្គាល់ ដេកលើការ៉ូលេង ហាហាអត់ខ្វល់»។

ទាំងនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ដែលលោកធ្វើបែបនេះដោយមិនខ្វល់ថាខ្លួនជាតារាល្បីនៅស្រុកខ្មែរ តែទោះជាយ៉ាងណាក្តី តារារូបនេះក៏បានបញ្ជាក់នៅក្នុងComment ប្រាប់មហាជនថា« មកថតស្ពតនៅថៃ» ទើបធ្វើឲ្យអ្នកគាំទ្រអស់ចិត្ត៕ 

តរាកំប្លែង នាយពាក់មី
តរាកំប្លែង នាយពាក់មី
តរាកំប្លែង នាយពាក់មី
ពាក់មីពេលនៅស្រុកគេ
ពាក់មីពេលនៅស្រុកគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី