ភ្នំពេញ៖ តារាចម្រៀងចាស់វស្សា ដែលរស់ក្នុងទ្រនំ ហង្សមាសអស់ពេលជាច្រើនឆ្នាំ លោក ណុប បាយ៉ារិទ្ធ បានកសាងស្នាដៃមិនតិចទេ ក្នុងវិថីសិល្បៈមួយនេះ។

ជាក់ស្ដែង ថ្មីៗនេះម្ចាស់បទ«សង្សារលេងៗ» រូបនេះកំពុងមានការរវល់យ៉ាងខ្លាំង សឹងរកពេលសម្រាកមិនបាន ដោយត្រូវរួមចំណែកសម្ដែងក្នុងភាពយន្តថ្មីរឿង«រាជនីភូមិគ្រិះ» ដែលកំពុងដំណើរការថតយ៉ាងសកម្ម។

អ្វីដែល ក្ដុកក្ដួល គួរឲ្យភ្ញាក់ផ្អើលនោះ ម្សិលមិញនេះលោក ក៏បានទម្លាយអារម្មណ៍ពិតដែល បង្ហាញពីទឹកចិត្តរបស់អ្នកសិល្បៈគ្រប់គ្នា រួមទាំងលោកផ្ទាល់ ដោយរៀបរាប់យ៉ាងវែងអន្លាយលើបណ្ដាញសង្គមថា៖   « ថ្ងៃនេះការថតបានបញ្ចប់ជាស្ថាពរ នៅម៉ោង៣កន្លះ ទៀបភ្លឺ អ្នកទាំងអស់គ្នាពិតជាមានការនឿយហត់ តែដើម្បីអ្នកគាំទ្ររបស់ពួកយើង យើងបានព្យាយាមធ្វើការងារមួយនេះដោយទឹកចិត្តអំណត់ តស៊ូនៅក្នុងការងារ ។

មិនថាក្រុមផលិត អ្នកដឹកនាំរឿង អ្នកថត អ្នកផាត់មុខធ្វើសក់ អ្នកតុបតែងខ្លួន និង សម្លៀកបំពាក់ ក្រុមការងារ ក្រុមបច្ចេកទេស និងតួរសម្តែងគ្រប់ៗគ្នាពិតជាខិតខំប្រឹងប្រែងអស់ពីចិត្តពីថ្លើមពេញដោយសណ្តានចិត្តតស៊ូ ។

អរគុណដែលយើងបានរួមគ្នា ធ្វើការ ដោយទឹកចិត្ត ដោយបេះដូង ដែលស្តែងពីគុណតម្លៃដែលមានអត្ថន័យលើសពីប្រាក់កំរៃដែលទទួលបានពីថ្លៃសម្តែងទៅទៀតអាចនឹងគ្មានអ្នកប៉ាន់ស្មានដឹងថា ក្រៅពីចំណាយជាទឹកប្រាក់។

តើការងារមួយនេះត្រូវចំណាយពេល ចំណាយការគិត ចំណាយកំលាំងកាយ កំលាំងចិត្ត និងការនឿយហត់ខ្លាំងប៉ុណ្ណា ???? តែពួកយើងដឹង ព្រោះយើងមានគោលដៅរួមគ្នា គឺដើម្បីភាពជោគជ័យពីមហាជនរបស់យើង រាត្រីសួរស្តី សម្រាកដើម្បីបន្តរថតនៅថ្ងៃស្អែកទៀត» ។

គ្រាន់តែអានសារនេះភ្លាម ក៏មានទស្សនិកជន ជាច្រើន នឹកអាណិតតារាស្រីប្រុសទាំងនេះជាខ្លាំង ព្រោះតែសិល្បៈ អ្នកទាំងនោះបានប្រឹងប្រែង អស់កម្លាំងកាយចិត្ត ដើម្បីបំពេញតម្រូវការ មហាជន អ្នកគាំទ្រ តែប៉ុណ្ណោះ៕

សកម្មភាពពេលលោក ណុប បាយ៉ារិទ្ធ កំពុងថតរឿង ជាមួយក្រុមការងារ
សកម្មភាពពេលលោក ណុប បាយ៉ារិទ្ធ កំពុងថតរឿង ជាមួយក្រុមការងារ
សកម្មភាពពេលលោក ណុប បាយ៉ារិទ្ធ កំពុងថតរឿង ជាមួយក្រុមការងារ
សកម្មភាពពេលលោក ណុប បាយ៉ារិទ្ធ កំពុងថតរឿង ជាមួយក្រុមការងារ
លោក ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ