ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង សម្លេងស្រទន់ កញ្ញា ស្រីនិច កំពុងទទួលបានភាពជោគជ័យខ្លាំងមែនទែន ដោយសារទឹកដម សម្លេងដ៏ពិរោះ បូកផ្សំនិងសម្រស់ ស្រស់សោភា របស់នាង ដែលអាចឆក់យកប្រជាប្រិយភាព ពីអ្នកគាំទ្របាន យ៉ាងឆាប់រហ័ស។

ជាពិសេស នាមួយរយៈពេលចុងក្រោយនេះដែរ គេសង្កេតឃើញថា ម្ចាស់បទ«មនុស្សស្រីមានសង្សារច្រើន មិនមែនសុទ្ធតែសាវ៉ា» រូបនេះ ហាក់មានភាពមមាញឹកខ្លាំង ក្នុងការចេញបទចម្រៀងថ្មីៗនឹងត្រូវចេញច្រៀងតាមបណ្ដា ខេត្តនានាទៀតផង។ 

ជាក់ស្ដែង មុននេះម្ដាយរបស់តារាចម្រៀងស្រី ប្រចាំផលិតកម្មសាន់ដេ រូបនេះក៏បានបង្ហោះសារមួយ ដែលស្ដែងពីទំហំចិត្ត នៃព្រួយបារម្ភ ដោយសរសេរថា៖« ជូនកូនពៅមក​​ Concert នៅស្រុកកោះសុទិន​​​​​​ ខេត្តកំពង់ចាម​​»

សារនេះបានបង្ហាញច្បាស់ណាស់ថា ម្ដាយរបស់ស្រីនិច ពិតជាស្រលាញ់កូនស្រីពៅ នេះខ្លាំង រហូតសុខចិត្តលះបង់ កម្លាំងកាយចិត្ត តាមថែកូនស្រី រូបនេះជាប្រចាំ មិនឲ្យផុតពី ភ្នែកទាំងគូ នេះឡើយ ជាពិសេស រាល់ពេលនាង ចេញសម្ដែងតាមកម្មវិធី នានា នៅខេត្តតែម្ដង៕

ម្ដាយរបស់ តារាចម្រៀង ស្រីនិច
ស្រីនិច និងអ្នកម្ដាយជាទីស្រលាញ់
ស្រីនិច និងអ្នកម្ដាយជាទីស្រលាញ់
ស្រីនិច និងអ្នកម្ដាយជាទីស្រលាញ់
សារដែល ម្ដាយស្រីនិច បានបង្ហោះលើបណ្ដាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង