(ភ្នំពេញ)៖ តារាចម្រៀងបីដួង មានដូចជា សួស វីហ្សា លោក នៅ ស៊ីនឿន និងតារាចម្រៀង ផន ស្រីខួច បានបង្ហើសំនៀងច្រៀងបន្តបន្ទាប់គ្នា បង្កើតបានជាសាច់រឿងដ៏មានអត្ថន័យ ជក់ចិត្តដិតអារម្មណ៍ ធ្វើអ្នកទស្សនា តាមដានទស្សនាម្ដងហើយ ចង់ទស្សនាម្ដងទៀត ព្រោះតារាទាំងបីដួងខាងលើ បានដាក់មនោសញ្ចេតនា ស្ទើរតែអស់ពីក្នុងខ្លួន ចូលទៅការសម្ដែង Full MV បទ «បងប្អូនស្រី»។

បទចម្រៀង «បងប្អូនស្រី» បង្កប់ទៅដោយអត្ថន័យ ចាក់ដោតអារម្មណ៍អ្នកទស្សនា ជាពិសេសអ្នកព្រាត់ប្រាស់គ្រួសារ និងស្នេហាបែកបាក់ ខណៈដែលចម្រៀងដែលបកស្រាយតគ្នា ដោយអ្នកចម្រៀងទាំងបី ក៏មានខ្លឹមសារស្ដែងឡើង ពីជីវិតពិតមួយនៅក្នុងសង្គម។

តាមប្រភពជិតស្និទ្ធ នឹងតារាចម្រៀង ផន ស្រីខូន បានបង្ហើបឲ្យដឹងថា នៅក្នុងចម្រៀងមួយបទនេះ នាងពិតជាមានការលះបង់កម្លាំងកាយចិត្ត សម្ដែង ខ្លាំងណាស់ ជាពិសេសនេះ គឺជាសាច់រឿងកម្សត់ទី១ ដែលនាងបានសម្ដែង ហើយក៏មានគម្រោងសម្ដែង ជាខ្សែភាពយន្តបែបនេះ ក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះផងដែរ ដោយគ្រាន់តែមិនដឹងថា ត្រូវចាប់ដៃគូសម្ដែង ជាមួយលោក នៅ ស៊ីនឿន និង សួស វីហ្សា ដដែល ឬជាមួយនឹងតារាផ្សេង។

ចង់ដឹងថា «បងប្អូនស្រី» របស់តារាចម្រៀងទាំង៣ ប្រចាំផលិតកម្មហង្សមាស មានអត្ថន័យពីរោះ និងសាច់រឿងមានភាពល្អយ៉ាងណានោះ សូមទស្សនាវីដេអូ ចម្រៀងដូចខាងក្រោម៖

នៅ ស៊ីនឿន
នៅ ស៊ីនឿន
ផន​ ស្រីខួច​
ផន​ ស្រីខួច​

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន ស្រីខួច